ព្រះត្រៃបិដក ភាគ ១៤
និយាយអំពីច្រកផ្លូវខ្លះ និយាយអំពីកំពង់ទឹកខ្លះ និយាយអំពីញាតិដែលចែកឋានទៅកាន់បរលោកហើយខ្លះ និយាយអំពីពាក្យដែលឥតប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពីលោក
(១)ខ្លះ និយាយអំពីរឿងជីកសមុទ្រ
(២)ខ្លះ និយាយអំពីសេចក្តីចំរើន និងមិនចំរើន
(៣)ខ្លះ ដែលជាហេតុឥតប្រយោជន៍ ដូច្នេះខ្លះ ដូច្នោះខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកតិរច្ឆានកថា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។
[១៦] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវពាក្យប្រណាំងប្រជែង មានសភាពយ៉ាងនេះ។ ពាក្យប្រណាំងប្រជែងនោះ តើដូចម្តេច។ គឺនិយាយថា អ្នកមិនមែនចេះដឹងធម៌ និងវិន័យនេះទេ ខ្ញុំទើបបានចេះដឹងធម៌ និងវិន័យនេះ។
(១) អដ្ឋកថា ថា និយាយប្រារព្ធអំពីលោកថា លោកនេះអ្នកណាតាក់តែង អ្នកឯណោះតាក់តែង មួយទៀត ក្អែកស ៗពិតមែន ព្រោះឆ្អឹងវា ស កុករនាលក្រហម ៗពិតមែន ព្រោះឈាមវាក្រហម ដូច្នេះជាដើម។ (២) និយាយថា សមុទ្រហេតុអ្វីបានហៅថា សាគរ បានជាហៅដូច្នោះ ព្រោះ សាគរ ទេវតាបានជីក ជាដើម។ (៣) មើលនយលក្ខណៈសិក្ខាបទទី៣ នៃរតនវគ្គ ក្នុងមហាវិភង្គ ចតុត្ថភាគ។
ID: 636809357382171432
ទៅកាន់ទំព័រ៖