ព្រះត្រៃបិដក ភាគ ១៤

បពិត្រមហារាជ​ ​ប្រៀប​ដូច​បុរស​ដែល​យក​សំ​ពត់​សស្អា​ត​ ​ទៅ​ដណ្តប់​កាយ​ ​ព្រមទាំង​ក្បាល​ ​ហើយ​អង្គុយ​នៅ​ ​ឯស​រី​រដ្ឋា​នប​ន្តិ​ចប​ន្តួ​ចនៃ​កាយ​ទាំងអស់​របស់​បុរស​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​សំ​ពត់​សស្អា​ត​ ​មិន​មាន​ឡើយ​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​ដែ​លញុំាង​កាយ​នេះ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​អង្គុយ​នៅ​ ​ឯស​រី​រដ្ឋា​នប​ន្តិ​ចប​ន្តួ​ចនៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​បពិត្រមហារាជ​ ​នេះឯង​ ​ជា​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដ៏​រុងរឿង​ដោយ​វិសេស​ផង​ ​ថ្លៃថ្លា​ដោយ​វិសេស​ផង​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដូច​បាន​ពោល​មក​ខាងដើម​។​
 [​១៣១​]​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិត្ត​តាំង​មាំ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​រមែង​ទាញ​នាំ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ញាណទស្សនៈ​ ​គឺ​បញ្ញា​សម្រាប់​ដឹង​ ​សម្រាប់​ឃើញ​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​កាយ​របស់​អាត្មាអញ​នេះ​ ​មាន​រូប​ប្រកបដោយ​មហាភូតរូប៤​ ​កើតអំពី​មាតា​ ​និង​បិតា​ ​មាន​សេចក្តី​ចំរើន​ដោយ​ជាតិ​បាយ​ ​និង​នំ​ ​ជាស​ភាវៈ​មិន​ទៀង​ ​(​ទោះបី​)​ ​មានការ​លាប​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636809427022014603
ទៅកាន់ទំព័រ៖