ព្រះត្រៃបិដក ភាគ ១៤

គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​ម្នាក់​វិញ​ក៏បាន​ ​ធ្វើ​ទី​កំបាំង​ ​ឲ្យ​ទៅជា​ទីវាល​ក៏បាន​ ​ធ្វើ​ទីវាល​ ​ឲ្យ​ទៅជា​ទី​កំបាំង​ក៏បាន​ ​ដើរ​ ​(​ទំ​លុះ​)​ ​ទៅក្រៅ​ជញ្ជាំង​ ​ក្រៅ​កំពែង​ ​ក្រៅ​ភ្នំ​ ​មិន​ទើសទាក់​ ​ដូចជា​ដើរទៅ​ក្នុង​ទីវាល​ក៏បាន​ ​ធ្វើ​នូវ​ការ​មុជ​ចុះ​ ​និង​ការ​ងើបឡើង​ក្នុង​ផែនដី​ ​ដូចជា​មុជ​ងើប​ក្នុងទឹក​ក៏បាន​ ​ដើរទៅ​លើទឹក​ ​មិន​បែកធ្លាយ​ទឹក​ ​ដូចជា​ដើរទៅ​លើ​ផែនដី​ក៏បាន​ ​អណ្តែត​ទៅ​ឯអាកាស​ទាំង​ភ្នែន​ ​ដូចជា​សត្វស្លាប​ក៏បាន​ ​ចាប់​ស្ទាបអង្អែល​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ដោយដៃ​ក៏បាន​ ​ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​បពិត្រមហារាជ​ ​នេះឯង​ជា​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដ៏​រុងរឿង​ដោយ​វិសេស​ផង​ ​ថ្លៃថ្លា​ដោយ​វិសេស​ផង​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំងឡាយ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដូច​បាន​ពោល​មក​ខាងដើម​។​
 [​១៣៤​]​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិត្ត​តាំង​មាំ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ការ​ភាវនា​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​រមែង​ទាញ​នាំ​បង្អោន​ចិត្ត​ទៅ​ ​ក្នុង​សោត​ធាតុ​ជា​ទិព្វ​។​ ​ភិក្ខុ​នោះ​ ​កាលបើ​មាន​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636809428662008406
ទៅកាន់ទំព័រ៖