ព្រះត្រៃបិដក ភាគ ១៤
            
        
        
            
            
                
                ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈ គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមានចិត្តដទៃក្រៃលែងជាង គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាង គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ចិត្តដែលតាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ
(១) ចិត្តដែលមិនបានតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនបានតាំងមាំ ចិត្តដែលរួចស្រឡះ
(២) ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ បពិត្រមហារាជ ប្រៀបដូចស្ត្រីក្តី បុរសក្តី ដែលនៅក្មេង ជាក្រមុំ កម្លោះ ដែលនៅកំពុងតែចូលចិត្តនឹងប្រដាប់តាក់តែងរាងកាយ កាលឆ្លុះមើលនូវស្រមោល នៃមុខរបស់ខ្លួនក្នុងកញ្ចក់ ដ៏បរិសុទ្ធស្អាតក្តី ក្នុងភាជន៍ដ៏ពេញដោយទឹកថ្លាក្តី បើស្រមោលនៃមុខប្រកបដោយទោស មានមុនជាដើម ក៏ដឹងថា មុខប្រកបដោយទោស បើស្រមោលនៃមុខមិនប្រកបដោយទោសក្តី ក៏ដឹងថា មុខមិនប្រកបដោយទោស យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស
(១) ចិត្តជាអប្បនាសមាធិ ឬឧបចារសមាធិ។ (២) ចិត្តដែលរួចដោយតទង្គវិមុត្តិ និងវិក្ខម្ភនវិមុត្តិ។
             
        
            
                ID: 636809429751150701 
                
            
            
                ទៅកាន់ទំព័រ៖