ព្រះត្រៃបិដក ភាគ ១៤

ចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ការ​ភាវនា​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​រមែង​ទាញ​នាំ​បង្អោន​នូវ​ចិត្ត​ទៅ​ ​ដើម្បី​ចេ​តោ​បរិ​យញ្ញា​ណ​ ​ភិក្ខុ​នោះ​ ​រមែង​កំណត់​ដឹង​ច្បាស់​នូវ​ចិត្ត​នៃ​សត្វ​ទាំងឡាយ​ដទៃ​ ​និង​ចិត្ត​នៃ​បុគ្គល​ទាំងឡាយ​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​បាន​ ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ហើយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ហើយ​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ហើយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ហើយ​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ហើយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ហើយ​ ​ចិត្ត​ដែល​រួញ​ថយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួញ​ថយ​ ​ចិត្ត​ដែល​រាយមាយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តរាយមាយ​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ ​ចិត្ត​ដែល​មិន​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិន​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ ​ចិត្ត​ដែល​តាំង​មាំ​ហើយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​តាំង​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636809430054558055
ទៅកាន់ទំព័រ៖