ព្រះត្រៃបិដក ភាគ ១៤

ខ្លះ​ ​១ពាន់​ជាតិ​ខ្លះ​ ​១សែន​ជាតិ​ខ្លះ​ ​អនេក​សំ​វដ្ត​កប្ប​ ​គឺ​កប្ប​ដែល​វិនាស​ជាច្រើន​ខ្លះ​ ​អនេក​វិ​វដ្ត​កប្ប​ ​គឺ​កប្ប​ដែល​ចម្រើន​ជាច្រើន​ខ្លះ​ ​អនេក​សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​(​១​)​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ច្យុត​ចាក​ភព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​អាត្មាអញ​បាន​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​ភព​នោះ​ហើយ​ ​ក៏បាន​ទៅ​កើត​ក្នុង​ភព​នេះ​។​ ​ភិក្ខុ​នោះ​ ​រលឹក​តាម​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​គឺ​សម្បុរ​ ​និង​អាហារ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រ​ត្រកូល​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូច​បុរស​ ​ដែល​ចេញ​អំពី​ស្រុក​របស់​ខ្លួន​ ​ទៅកាន់​ស្រុក​ដទៃ​ ​រួច​ចេញ​អំពី​ស្រុក​នោះ​ ​ហើយ​ទៅកាន់​ស្រុក​ដទៃទៀត​ ​បុរស​នោះ​ ​ចេញ​អំពី​ស្រុក​នោះ​ហើយ​ ​ទើប​ត្រឡប់​មកកាន់​ស្រុក​របស់​ខ្លួន​ដដែល​វិញ​ ​
​(​១​)​ ​កប្ប​មាន៤​ ​គឺ​គិត​តាំងពី​ថ្ងៃ​ដែល​កប្ប​វិនាស​ ​ទៅ​ទល់គ្នា​នឹង​ភ្លើង​ឆេះ​អស់រលីង​ ​ហៅថា​ ​សំ​វដ្ត​កប្ប១​ ​តាំងពី​ភ្លើង​ឆេះ​អស់​ ​នៅសល់​តែ​អាកាស​សូន្យ​ទទេ​ ​ហៅថា​ ​សំ​វដ្ត​ដ្ឋា​យិ​កប្ប១​ ​តាំង​អំពី​កកើត​ដី​ឡើងជា​ថ្មី​ ​ទៅទល់នឹង​កាលដែល​កើតមាន​ព្រះអាទិត្យ​ ​ព្រះចន្ទ​ ​ហៅថា​ ​វិ​វដ្ត​កប្ប១​ ​តាំង​អំពី​ព្រះអាទិត្យ​ ​ព្រះចន្ទ​កើតឡើង​ ​ទៅទល់នឹង​វិនាស​វិញ​ ​ហៅថា​ ​វិ​វដ្ត​ដ្ឋា​យិ​កប្ប១​ ​រួម​កប្ប​ទាំង៤នេះ​ចូល​ជាមួយគ្នា​ ​ហៅថា​ ​សំ​វិ​វដ្ត​កប្ប​ ​ឬហៅ​ថា​ ​មហា​កប្ប​ ​សំ​វិ​វដ្ត​កប្ប​ដែល​ច្រើន​ ​ហៅថា​ ​អនេក​សំ​វដ្ត​វិ​វដ្ត​កប្ប​។​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636809430692434539
ទៅកាន់ទំព័រ៖