ព្រះត្រៃបិដក ភាគ ១៤

នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដ៏​រុងរឿង​ដោយ​វិសេស​ផង​ ​ថ្លៃថ្លា​ដោយ​វិសេស​ផង​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំងឡាយ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដូច​បាន​ពោល​មក​ខាងដើម​។​
 ​[​១៣៨​]​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិត្ត​តាំង​មាំ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​រមែង​ទាញ​នាំ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ ​អា​សវ​ក្ខ​យញ្ញា​ណ​ ​(​ប្រាជ្ញា​ដឹង​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​)​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជាទី​ប្រជុំ​កើតឡើង​នៃ​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​ផ្លូវ​ប្រតិបត្តិ​ដំណើរ​ ​ទៅកាន់​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​អាសវៈ​ ​ដឹង​តាមពិត​ថា​ ​ធម៌​(​១​)​ ​នេះ​ ​ជាទី​ប្រជុំ​កើតឡើង​នៃ​អាសវៈ​ ​ដឹង​តាមពិត​ថា​ ​ធម៌​នេះ​ជា​គ្រឿងរ​លត់​នៃ​អាសវៈ​ ​ដឹង​តាមពិត​ថា​ ​ធម៌​នេះ​ជា​ផ្លូវ​ប្រតិបត្តិ​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​នៃ​អាសវៈ​។​ ​កាលបើ​ភិក្ខុ​នោះ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​កាមាសវៈ​(​២​)​ផង​
​(​១​)​ ​សេចក្តី​កើត​នៃ​អវិជ្ជា​ជាហេតុ​ ​នាំឲ្យកើត​អាសវៈ​។​ ​(​២​)​ ​សេចក្តី​ត្រេកត្រអាល​ ​ត្រាំ​នៅក្នុង​កាម​ ​ហៅថា​ ​កាមាសវៈ​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636809432596673456
ទៅកាន់ទំព័រ៖