ព្រះត្រៃបិដក ភាគ ១៤

ទូត​កម្ម​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ទៅ​ដោយ​ពាក្យ​ប្រើ​របស់​ស្តេច​ ​ពួក​អា​មាត្រ​ធំ​នៃ​ស្តេច​ ​ពួក​ក្សត្រិយ៍​ ​ពួក​ព្រាហ្មណ៍​ ​ពួក​គហបតិ​ ​ឬ​ពួក​កុមារ​ថា​ ​លោក​ចូរ​ទៅ​ក្នុង​ទីនេះ​ ​លោក​ចូរ​ទៅ​ក្នុង​ទីឯណោះ​ ​លោក​ចូរ​នាំ​យក​របស់​នេះ​ទៅ​ ​លោក​ចូរ​នាំ​យក​របស់​នេះ​ ​ពីទី​ឯណោះ​មក​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ហើយ​ចាក​ការ​ប្រកប​នូវ​ទូត​កម្ម​ ​គឺ​នាំ​សំបុត្រ​ ​ឬពាក្យ​បណ្តាំ​នៃ​គ្រហស្ថ​ ​ឬទៅ​ដោយ​គេ​បញ្ជូន​អំពី​ផ្ទះ​មួយ​ ​ទៅផ្ទះ​មួយ​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
 [​១៨​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​កុហក​ ​គឺ​ញុំាង​គេ​ឲ្យ​ភាន់ច្រឡំ​ ​(​ឲ្យ​ជ្រះថ្លា​ ​ដោយ​ការប្រើ​ប្រាស់​បច្ច័យ​ជាដើម​)​ខ្លះ​ ​ជា​អ្នកពោល​ពាក្យ​រាក់ទាក់​ ​(​នឹង​គ្រហស្ថ​)​ខ្លះ​ ​ជា​អ្នកធ្វើ​និមិត្ត​ ​គឺ​ពោល​បញ្ឆិតបញ្ឆៀង​ខ្លះ​ ​ជា​អ្នក​ជេរប្រទេច​ខ្លះ​ ​ជា​អ្នក​ស្វែងរក​លាភ​ ​ដោយ​លាភ​ខ្លះ​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ហើយ​ចាក​ការកុហក​ ​និង​ពាក្យ​រាក់ទាក់​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​

​ចប់​ ​មជ្ឈិម​សីល​។

ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636809358111403142
ទៅកាន់ទំព័រ៖