ព្រះត្រៃបិដក ភាគ ១៤

យ៉ាងនេះ​ហើយ​ ​រមែង​ទាញ​នាំ​បង្អោន​នូវ​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​ ​ភិក្ខុ​នោះ​ឯង​ ​រមែង​ដឹង​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជាទី​ប្រជុំ​កើតឡើង​នៃ​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​ផ្លូវ​ប្រតិបត្តិ​ដំណើរ​ ​ទៅកាន់​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​អាសវៈ​ ​ដឹង​តាមពិត​ថា​ ​ធម៌​នេះ​ ​ជាទី​ប្រជុំ​កើតឡើង​នៃ​អាសវៈ​ ​ដឹង​តាមពិត​ថា​ ​ធម៌​នេះ​ជា​គ្រឿងរ​លត់​នៃ​អាសវៈ​ ​ដឹង​តាមពិត​ថា​ ​ធម៌​នេះ​ជា​ផ្លូវ​ប្រតិបត្តិ​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​នៃ​អាសវៈ​ ​យ៉ាងនោះ​ឯង​។​ ​កាលបើ​ភិក្ខុ​នោះ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ផង​។​ ​កាលបើ​ចិត្ត​ភិក្ខុ​នោះ​ ​បាន​ផុត​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ក៏​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ថា​ ​ចិត្ត​របស់​អាត្មាអញ​ផុត​ស្រឡះ​ហើយ​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​ក៏បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បពិត្រមហារាជ​ ​នេះឯង​ជា​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636809433267051799
ទៅកាន់ទំព័រ៖