ព្រះត្រៃបិដក ភាគ ១៤

ដ៏​រុងរឿង​ដោយ​វិសេស​ផង​ ​ថ្លៃថ្លា​ដោយ​វិសេស​ផង​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំងឡាយ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដូច​បាន​ពោល​មក​ខាងដើម​។​ ​បពិត្រមហារាជ​ ​មួយវិញទៀត​ ​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ដទៃទៀត​ ​ដ៏​លើសលុប​ដោយ​វិសេស​ក្តី​ ​ថ្លៃថ្លា​ដោយ​វិសេស​ក្តី​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​នេះ​ទៅទៀត​ ​មិន​មាន​ឡើយ​។​
 ​[​១៣៩​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះធម៌ទេសនា​យ៉ាងនេះ​ចប់ហើយ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ក៏​ក្រាបបង្គំទូល​ចំពោះ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រៀប​ដូចជា​បុគ្គល​ផ្ងារ​ឡើង​នូវ​វត្ថុ​ដែល​ផ្កាប់​ ​ឬ​បើក​នូវ​វត្ថុ​ដែលគេ​បិទបាំង​ ​ឬក៏​ប្រាប់ផ្លូវ​ដល់​មនុស្ស​អ្នក​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ទ្រោល​បំភ្លឺ​នូវ​ប្រទីប​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុរស​អ្នកមាន​ភ្នែក​ ​(​ភ្លឺ​)​ ​នឹង​បានឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​បរិយាយ​ជាច្រើន​ ​ក៏​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636809433600710883
ទៅកាន់ទំព័រ៖