ព្រះត្រៃបិដក ភាគ ១៤

ព្រះមានព្រះភាគ​ ​ព្រមទាំង​ព្រះធម៌​ ​ទាំង​ព្រះសង្ឃ​ ​ជាស​រណៈ​ ​សូម​ព្រះមានព្រះភាគ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ក្នុង​កាល​មាន​ថ្ងៃនេះ​ជាដើម​រៀងទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោសកំហុស​ ​ប្រព្រឹត្ត​កន្លង​នូវ​ខ្ញុំ​ព្រះអង្គ​ ​ដែល​ជា​មនុស្ស​ល្ងង់​យ៉ាងណា​ ​ជា​មនុស្ស​វង្វេង​យ៉ាងណា​ ​ជា​មនុស្ស​មិន​ឈ្លាសវៃ​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ណា​ ​បាន​ផ្តាច់​បង់​ព្រះជន្មាយុ​ ​នៃ​ព្រះបិតា​ដែល​ជា​ព្រះធម្មរាជ​ ​ប្រកបដោយ​ធម៌​ ​ព្រោះហេតុតែ​ឥស្សរិយយស​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អត់​នូវ​ទោសកំហុស​ ​តាម​ទោសកំហុស​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​ដើម្បីនឹង​សង្រួម​តទៅ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​អើ​ទោសកំហុស​ ​ប្រព្រឹត្ត​កន្លង​នូវ​មហារាជ​ហើយ​ ​ដែល​ជា​មនុស្ស​ល្ងង់​យ៉ាងណា​ ​ជា​មនុស្ស​វង្វេង​យ៉ាងណា​ ​ជា​មនុស្ស​មិន​ឈ្លាសវៃ​យ៉ាងណា​ ​មហារាជ​ ​ដែល​បាន​ផ្តាច់​បង់​ព្រះជន្មាយុ​ ​នៃ​ព្រះបិតា​ ​ដែល​ជា​ព្រះធម្មរាជ​ ​ប្រកបដោយ​ធម៌​ ​ព្រោះហេតុតែ​ឥស្សរិយយស​ ​បពិត្រមហារាជ​ ​មួយវិញទៀត​ ​មហារាជ​ ​បានឃើញ​នូវ​ទោសកំហុស​ ​តាម​ទោសកំហុស​ពិត​ ​ហើយ​សំដែង​ទោស​តាម​ធម៌​ ​ដោយហេតុ​ណា​ ​(​ហេតុ​នោះ​)​ ​តថាគត​ ​អត់​នូវ​ទោសកំហុស​នោះ​ ​ចំពោះ​មហារាជ​ ​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636809433864065946
ទៅកាន់ទំព័រ៖