ព្រះត្រៃបិដក ភាគ ១៤
បពិត្រមហារាជ បុគ្គលណា ឃើញទោសកំហុស តាមទោសកំហុសពិត ហើយសំដែងទោសតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នេះជាសេចក្តីចំរើន (របស់បុគ្គលនោះ) ក្នុងអរិយវិន័យ។
[១៤០] កាលបើព្រះមានព្រះភាគ ទ្រង់មានបន្ទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ យើងខ្ញុំព្រះអង្គ សូមក្រាបថ្វាយបង្គំលា (ដ្បិត) យើងខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ សូមមហារាជ ទ្រង់ជ្រាបនូវកាលដ៏គួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ត្រេកអរ អនុមោទនានឹងភាសិត របស់ព្រះមានព្រះភាគហើយ ទើបក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏ស្តេចចេញទៅ។ លំដាប់នោះ ព្រះមានព្រះភាគ កាលដែលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ស្តេចចេញទៅមិនយូរប៉ុន្មាន ក៏ទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជា
ID: 636809434264568854
ទៅកាន់ទំព័រ៖