ព្រះត្រៃបិដក ភាគ ១៤

អង្គ​នេះ​ ​ជីករំលើង​គុណធម៌​របស់​ខ្លួន​ចេញ​អស់ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជា​អង្គ​នេះ​ ​ផ្តាច់​បង់​គុណធម៌​របស់​ខ្លួន​ចេញ​អស់ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ព្រះរាជា​អង្គ​នេះ​ ​មិនបាន​ផ្តាច់​បង់​ព្រះជន្មាយុ​នៃ​ព្រះបិតា​ ​ដែល​ជា​ព្រះធម្មរាជ​ប្រកបដោយ​ធម៌​ទេ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ដែល​ប្រាស​ចា​ក​ធុ​លី​ ​ប្រាសចាក​មន្ទិល​ ​នឹង​កើតឡើង​ដល់​ព្រះរាជា​អង្គ​នេះ​ ​លើ​អាសនៈ​នេះ​មិនខាន​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះហើយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​សាមញ្ញ​ផល​សូត្រ​ ​ទី២​។​

ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636809434513583096
ទៅកាន់ទំព័រ៖