ព្រះត្រៃបិដក ភាគ ១៤

អម្ព​ដ្ឋ​សូត្រ​ទី៣​


 [​១៤១​]​ ​(​សូត្រ​នេះ​)​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​(​១​)​ ​ក្នុង​កោសល​ជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​បាន​ស្តេច​ទៅដល់​ស្រុក​ព្រាហ្មណ៍​ឈ្មោះ​ឥច្ឆា​នង្គលៈ​ ​របស់​ដែន​កោសល​។​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ដងព្រៃ​ ​ឈ្មោះ​ឥច្ឆា​នង្គលៈ​ ​ទៀបស្រុក​ឥច្ឆា​នង្គលៈ​នោះ​។​
 [​១៤២​]​ ​សម័យ​នោះ​ឯង​ ​ព្រាហ្មណ៍​ឈ្មោះ​បោក្ខរ​សា​តិ​ ​នៅ​គ្រប់គ្រង​ឧក្កដ្ឋ​នគរ​ ​ដែល​ជា​ក្រុង​កុះករ​ដោយ​សត្វ​ ​(​និង​មនុស្ស​)​ ​បរិបូណ៌​ដោយ​ស្មៅ​ ​ឧស​ ​ទឹក​ ​បរិបូណ៌​ដោយ​ស្រូវ​អង្ករ​ ​ជា​ព្រះរាជទ្រព្យ​ដែល​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់ព្រះ​រាជទាន​ ​ជា​ព្រះរាជ​អំណោយ​ ​ជា​រង្វាន់​ដ៏​ប្រសើរ​ ​គឺ​ទ្រង់ប្រទាន​ដោយ​ដាច់ខាត​។​ ​ព្រាហ្មណ៍​ឈ្មោះ​បោក្ខរ​សា​តិ​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ឥឡូវ​ ​ទ្រង់​ពុទ្ធដំណើរ​មកកាន់​ចារិក​ ​ក្នុង​កោសល​ជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ចារិក​ក្នុង​ទីនេះ​ ​សំដៅយក​ផ្លូវ​ឆ្ងាយ​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636809434984610038
ទៅកាន់ទំព័រ៖