ព្រះត្រៃបិដក ភាគ ១៤

 [​១៩​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​យ៉ាងនេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ទាយ​អវយវៈ​ខ្លះ​ ​ទាយ​និមិត្ត​ ​(​ហេតុ​)​ខ្លះ​ ​ទាយ​ឧត្បាត​ ​គឺ​ធ្លាក់ចុះ​នៃ​ហេ​តុ​ធំៗ​ ​មាន​រន្ទះបាញ់​ជាដើម​ខ្លះ​ ​ទាយ​យល់សប្តិ​ខ្លះ​ ​ទាយ​លក្ខណៈ​ខ្លះ​ ​ទាយ​វត្ថុ​មាន​សំពត់​ជាដើម​ ​ដែល​កណ្តុរ​កាត់​ខ្លះ​ ​និយាយ​អំពី​ការ​បូជា​ដោយ​ភ្លើង​ខ្លះ​ ​និយាយ​អំពី​ការ​បូជា​ដោយ​វែក​(​១​)​ខ្លះ​ ​និយាយ​អំពី​ការ​បូជា​ដោយ​អង្កាម​ខ្លះ​ ​និយាយ​អំពី​ការ​បូជា​ដោយ​កុណ្ឌក​ខ្លះ​ ​និយាយ​អំពី​ការ​បូជា​ដោយ​អង្ករ​ខ្លះ​ ​និយាយ​អំពី​ការ​បូជា​ដោយ​ទឹកដោះ​រាវ​ខ្លះ​ ​និយាយ​អំពី​ការ​បូជា​ដោយ​ប្រេង​ខ្លះ​ ​និយាយ​អំពី​ការ​បូជា​ដោយ​មាត់​(​២​)​ខ្លះ​ ​និយាយ​អំពី​ការ​បូជា​ដោយ​ឈាម​ខ្លះ​ ​វិជ្ជា​សម្រាប់​ទាយ​អវយវៈ​ខ្លះ​ ​វិជ្ជា​សម្រាប់​ទាយ​ទី​ភូមិឋាន​ ​(​ថា​ឲ្យ​ទុក្ខ​ ​ឲ្យ​សុខ​)​ខ្លះ​ ​វិជ្ជា​សម្រាប់​ទាយ​ទី​ស្រែចម្ការ​ខ្លះ​ ​វិជ្ជា​ស្គាល់​ព្រៃខ្មោច​(​៣​)​ខ្លះ​ ​វិជ្ជា​ចាប់​ខ្មោច​ខ្លះ​ ​វិជ្ជា​សម្រាប់​ការពារ​រក្សា​ភូមិ​ផ្ទះ​ខ្លះ​ ​វិជ្ជា​ស្តោះ​ពស់​(​៤​)​ខ្លះ​ ​វិជ្ជា​រក្សា​ពិស​ខ្លះ​ ​វិជ្ជា​ស្តោះ​ខ្ទួយ​ទិច​ខ្លះ​ ​វិជ្ជា​ស្តោះ​កណ្តុរ​ខាំ​ខ្លះ​ ​វិជ្ជា​សម្រាប់​ទាយ​
​(​១​)​ ​ប្រែថា​បង្វិលពពិល​ក៏បាន​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​យក​មាត់​ខាំ​វត្ថុ​មាន​គ្រាប់​ស្ពៃ​ជាដើម​ ​យក​ទៅ​ដាក់​ក្នុង​ភ្លើង​ ​ឬ​សូត្រ​របៀន​បូជា​ដោយ​មាត់​។​ ​(​៣​)​ ​វិជ្ជា​សម្រាប់​រម្ងាប់ចង្រៃ​ ​ដែល​ចូល​ទៅ​ក្នុង​ព្រៃស្មសាន​ ​ហើយ​ចេញ​មកវិញ​។​ ​(​៤​)​ ​វិជ្ជា​មើល​សត្វ​ ​ដែល​ពស់​ខាំ​ ​ឬ​មន្ត​ហៅ​ពស់​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636809358683145844
ទៅកាន់ទំព័រ៖