ព្រះត្រៃបិដក ភាគ ១៤

ស្រី​រ័តន៍១​ ​គហបតិ​រ័តន៍​ ​(​អ្នកជា​ប្រធាន​ ​ត្រួតត្រា​ការងារ​ក្នុង​ព្រះរាជវាំង​)​១​ ​និង​បរិណាយក​រ័តន៍១​ ​គឺ​អគ្គមហាសេនា​ធិបតី​មួយទៀត​ ​ជា​គំរប់៧​ ​ចំណែក​ព្រះរាជ​ឱរស​របស់​ទ្រង់​ ​ក៏​មាន​ចំនួន​ច្រើន​ពាន់​ ​សុទ្ធតែ​ជា​អ្នក​ក្លៀវក្លា​ ​មាន​រូបសណ្ឋាន​ជា​អ្នក​អង់អាច​ ​អាច​ញាំញី​នូវ​សេនា​របស់​ស្តេច​ឯទៀត​បាន​ ​ព្រះអង្គ​ទ្រង់​ប្រាបប្រាម​ ​គ្រប់គ្រង​នូវ​ផែនដី​នេះ​ ​ដែល​មាន​សាគរ​ជាទីបំផុត​ដោយ​ធម៌​ ​គឺ​សីល៥​ ​មិនបាច់​ប្រើ​រាជអាជ្ញា​ ​មិនបាច់​ប្រើ​សស្ត្រាវុធ​ឡើយ​ ​បើ​ព្រះអង្គ​ចេញពី​ព្រះរាជ​ដំណាក់​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​នឹង​បាន​ត្រាស់​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​លោក​ ​ជា​អ្នកមាន​កិលេស​ជា​គ្រឿង​បិទបាំង​បើក​ហើយ​ ​ម្នាល​អម្ព​ដ្ឋ​ ​អញឯង​ ​ជា​អ្នកឲ្យ​នូវ​មន្ត​ទាំងឡាយ​ ​(​ដល់​អ្នក​)​ ​អ្នក​ក៏បាន​ទទួល​រៀន​នូវ​មន្ត​ទាំងឡាយ​ហើយ​។​ ​អម្ព​ដ្ឋ​មាណព​ ​បាន​ទទួលពាក្យ​របស់​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យ៉ាងនេះ​ឯង​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ឡើងជិះ​រថ​ ​ដែល​ទឹម​ដោយ​សេះ​ ​ទៅជាមួយ​នឹង​មាណព​ ​មាន​ចំនួន​ច្រើន​នាក់​ ​សំដៅ​ទៅ​រក​ដងព្រៃ​ឥច្ឆា​នង្គលៈ​ ​បរ​យាន​ទៅ​ទល់​ត្រឹម​ទៅ​ ​ដែល​យាន​ល្មម​ឈប់​បាន​ ​ហើយក៏​ចុះពី​យាន​ ​ដើរទៅ​ដោយ​ជើងទទេ​ ​ឆ្ពោះទៅ​កាន់​អារាម​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636809436701058213
ទៅកាន់ទំព័រ៖