ព្រះត្រៃបិដក ភាគ ១៤

គោះ​សន្ទះទ្វារ​។​ ​ព្រះមានព្រះភាគ​ ​ក៏​បើកទ្វារ​ឲ្យ​។​ ​អម្ព​ដ្ឋ​មាណព​ ​ក៏​ចូល​ទៅ​។​ ​ចំណែកខាង​ពួក​មាណព​ ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​សំណេះសំណាល​ ​នឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​សំណេះសំណាល​ ​និង​ពាក្យ​គួរ​រលឹក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទីសម​គួរ​។​
 [​១៤៥​]​ ​ឯ​អម្ព​ដ្ឋ​មាណព​ ​សូម្បី​កំពុង​ដើរ​ ​ក៏​ហ៊ាន​ចរចា​នូវ​ពាក្យ​ដែល​គួរ​រលឹក​ណាមួយ​ ​ជាមួយ​ព្រះមានព្រះភាគ​ ​ដែល​ទ្រង់​កំពុង​គង់​ ​សូម្បី​ខ្លួន​ឈរ​ ​ក៏​ហ៊ាន​ចរចា​នូវ​ពាក្យ​ដែល​គួរ​រលឹក​ណាមួយ​ ​ជាមួយ​ព្រះមានព្រះភាគ​ ​ដែល​ទ្រង់​កំពុង​គង់​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​ទៅ​នឹង​អម្ព​ដ្ឋ​មាណព​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​ធ្លាប់តែ​ចរចា​ជាមួយនឹង​ពួក​ព្រា​ហ្ម​ណ៍​ចាស់​ៗ​ ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​តូច​អាចារ្យ​ធំ​ ​(​របស់​អ្នក​)​ ​ដូច​អ្នក​កំពុង​ដើរ​ ​កំពុង​ឈរ​ ​ហើយ​ចរចា​នូវ​ពាក្យ​ ​ដែល​គួរ​រលឹក​ណាមួយ​ ​ជាមួយនឹង​តថាគត​ ​ដែល​កំពុង​អង្គុយ​យ៉ាងហ្នឹង​ឬ​។​ ​អម្ព​ដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​មិនមែន​ដូច្នោះ​ទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រាហ្មណ៍​កំពុង​ដើរ​ ​គួរ​និយាយ​ជាមួយនឹង​ព្រាហ្មណ៍​កំពុង​ដើរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​កំពុង​ឈរ​ ​គួរ​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636809447631193381
ទៅកាន់ទំព័រ៖