ព្រះត្រៃបិដក ភាគ ១៤
និយាយជាមួយនឹងព្រាហ្មណ៍កំពុងឈរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍កំពុងអង្គុយ គួរនិយាយជាមួយនឹងព្រាហ្មណ៍កំពុងអង្គុយ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍កំពុងដេក គួរនិយាយជាមួយនឹងព្រាហ្មណ៍កំពុងដេកដូចគ្នា បពិត្រព្រះគោតមដ៏ចំរើន តែការនិយាយចរចារបស់ខ្ញុំ ជាមួយព្រះគោតមដ៏ចំរើន ដូចគ្នានឹងការនិយាយចរចារបស់ខ្ញុំជាមួយនឹងពួកសមណៈត្រងោល ដែលជាគោត្រត្រកូលគហបតិ ជាកណ្ហគោត្រ កើតអំពីព្រះបាទរបស់មហាព្រហ្មដូច្នោះដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ចំណែកអ្នកមានសេចក្តីត្រូវការហើយ ទើបបានមកក្នុងទីនេះ បើអ្នកទាំងឡាយមក ដើម្បីប្រយោជន៍ណា គួរធ្វើទុកក្នុងចិត្តនូវប្រយោជន៍នោះឯងឲ្យសម្រេចទៅចុះ តែអម្ពដ្ឋមាណព ជាអ្នកមិនធ្លាប់បានសិក្សាទេ ប្រកាន់ថា ខ្លួនធ្លាប់បានសិក្សាមកហើយ ការប្រកាន់ដូច្នោះម្តេចបាន ព្រោះអ្នកមិនបានសិក្សាក្នុងត្រកូលនៃអាចារ្យដទៃសោះ។ លំដាប់នោះ អម្ពដ្ឋមាណព កាលត្រូវព្រះមានព្រះភាគ ត្រាស់ដោយវាទៈថា ខ្លួនមិនបានសិក្សា (ដូច្នោះ)ហើយ ក៏ខឹង អាក់អន់ចិត្ត កាលនឹងពោលទ្រគោះទៅរកព្រះមានបុណ្យ កាលនឹងពោលសង្កត់ព្រះមានបុណ្យ កាលនឹងពោលផ្ទញ់ព្រះមានបុណ្យ ក៏គិតថា ព្រះសមណគោតមដ៏ចំរើន មុខជានឹងធ្វើអញឲ្យអាក្រក់ ហើយបានពោលពាក្យនេះនឹងព្រះ
ID: 636809447860606503
ទៅកាន់ទំព័រ៖