ព្រះត្រៃបិដក ភាគ ១៤
៤នេះ គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្យៈ១ សុទ្ធៈ១ បពិត្រព្រះគោតមដ៏ចំរើន តាមពិត បណ្តាវណ្ណៈទាំងឡាយ៤នេះ វណ្ណៈទាំង៣ គឺខត្តិយៈ១ វេស្យៈ១ សុទ្ទៈ១ ត្រូវតែបំរើ ប្រតិបត្តិពួកព្រាហ្មណ៍ នែព្រះគោតមដ៏ចំរើន ការនេះមិនទំនងទេ ការនេះមិនសមគួរទេ ត្រង់ដែលសក្យៈទាំងឡាយនេះ ជាពូជគហបតិ ពួកគហបតិឥតធ្វើសក្ការៈពួកព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរពពួកព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជាពួកព្រាហ្មណ៍ ឥតកោតក្រែងពួកព្រាហ្មណ៍។ អម្ពដ្ឋមាណព បាននិយាយបន្តុះបង្អាប់ពួកសក្យៈ ថាជាពូជគហបតិ នេះជាពាក្យគំរប់៣ ដោយប្រការដូច្នេះ។
[១៤៨] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា អម្ពដ្ឋមាណពនេះខ្លាំងណាស់តើ ហ៊ានញាំញីពួកសក្យៈដោយវាទៈថា ជាពូជគហបតិ បើដូច្នោះ ត្រូវតថាគតសួររកគោត្រមើល។ ទើបព្រះមានព្រះភាគ ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ អ្នកជាគោត្រអ្វី។ អម្ពដ្ឋមាណពឆ្លើយតបថា នែព្រះគោតមដ៏ចំរើន ខ្ញុំជាកណ្ហាយនគោត្រ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកកាលបើនឹកទៅរកនាម និងគោត្ររបស់មាតាបិតា អំពីបុរាណ (នឹងដឹងថា) មានព្រះអង្គម្ចាស់
ID: 636809448682973539
ទៅកាន់ទំព័រ៖