ព្រះត្រៃបិដក ភាគ ១៤
ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ ម្នាលអម្ពដ្ឋ កាលបើអ្នកនឹកទៅរកនាម និងគោត្រ ជារបស់មាតាបិតាអំពីដើម (នឹងដឹងថា) មានព្រះអង្គម្ចាស់ជាពួកសក្យៈ ឯខ្លួនអ្នកជាកូននៃទាសី របស់ពួកសក្យៈ (នោះ) ដោយប្រការដូច្នេះឯង។
[១៥០] កាលដែលព្រះមានព្រះភាគ ទ្រង់មានពុទ្ធតម្រាស់យ៉ាងនេះហើយ ពួកមាណពទាំងនោះ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន កុំញាំញីខ្លាំងពេក នូវអម្ពដ្ឋមាណព ដោយពាក្យថាកូនទាសី បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាអ្នកមានកំណើតល្អផង អម្ពដ្ឋមាណព ជាកូននៃអ្នកមានត្រកូលផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព ជាអ្នកមានវាចាពីរោះផង អម្ពដ្ឋមាណព ជាបណ្ឌិតផង អម្ពដ្ឋមាណព ជាអ្នកសមនឹងប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមដ៏ចំរើនផង។ គ្រានោះ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ នឹងពួកមាណពទាំងនោះថា ប្រសិនបើអ្នកទាំងឡាយ ជាមាណព មានសេចក្តីត្រិះរិះយ៉ាងនេះថា អម្ពដ្ឋមាណព មានកំណើតមិនល្អផង អម្ពដ្ឋមាណព មិនមែនជាកូននៃអ្នកមានត្រកូលផង អម្ពដ្ឋមាណព ចេះដឹងតិចផង អម្ពដ្ឋមាណព មានវាចាមិនពីរោះផង អម្ពដ្ឋមាណព ជាមនុស្សឥតបញ្ញាផង អម្ពដ្ឋមាណព មិនសមនឹងប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ
ID: 636809449487849576
ទៅកាន់ទំព័រ៖