ព្រះត្រៃបិដក ភាគ ១៤

ជាមួយនឹង​ព្រះ​គោតម​បាន​ផង​ ​ដូច្នេះ​ ​ចូរ​ឲ្យ​អម្ព​ដ្ឋ​មាណព​ឈប់​ចុះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រឹក្សា​ក្នុង​ពាក្យ​នោះ​ជាមួយនឹង​តថាគត​វិញ​ ​តែបើ​អ្នក​ទាំងឡាយ​ជា​មាណព​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អម្ព​ដ្ឋ​មាណព​ ​មានកំណើត​ល្អ​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​កូន​នៃ​អ្នកមាន​ត្រកូល​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​អ្នកចេះដឹង​ច្រើន​ផង​ ​អម្ព​ដ្ឋ​មាណព​ ​មាន​វាចា​ពីរោះ​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​បណ្ឌិត​ផង​ ​អម្ព​ដ្ឋ​មាណព​ ​សមនឹង​ប្រឹក្សា​ឆ្លើយឆ្លង​គ្នា​ ​ក្នុង​ពាក្យ​នោះ​ ​ជាមួយនឹង​ព្រះ​គោតម​បាន​ផង​ ​ដូច្នេះ​ ​ចូរ​អ្នក​ទាំងឡាយ​ឈប់​ចុះ​ ​ចូរ​ឲ្យ​អម្ព​ដ្ឋ​មាណព​ប្រឹក្សា​ឆ្លើយឆ្លង​គ្នា​ ​ក្នុង​ពាក្យ​នោះ​ជាមួយនឹង​តថាគត​។​ ​ពួក​មាណព​ក៏​ពោល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អម្ព​ដ្ឋ​មាណព​ ​ជា​អ្នកមាន​កំណើត​ល្អ​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​កូន​នៃ​អ្នកមាន​ត្រកូល​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​អ្នកចេះដឹង​ច្រើន​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​អ្នកមាន​វាចា​ពីរោះ​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​បណ្ឌិត​ផង​ ​អម្ព​ដ្ឋ​មាណព​ ​សមនឹង​ប្រឹក្សា​ឆ្លើយឆ្លង​គ្នា​ ​ក្នុង​ពាក្យ​នោះ​ ​ជាមួយនឹង​ព្រះ​គោតម​ដ៏​ចំរើន​បាន​ផង​ ​យើង​ទាំងឡាយ​ ​នឹង​ស្ងៀម​ ​ឲ្យតែ​អម្ព​ដ្ឋ​មាណព​ប្រឹក្សា​ឆ្លើយឆ្លង​គ្នា​ ​ក្នុង​ពាក្យ​នោះ​ ​ជាមួយនឹង​ព្រះ​គោតម​ដ៏​ចំរើន​ចុះ​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636809449709722266
ទៅកាន់ទំព័រ៖