ព្រះត្រៃបិដក ភាគ ១៤

ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ ​នឹង​អម្ព​ដ្ឋ​មាណព​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​ចូរ​ឆ្លើយ​ឥឡូវនេះ​មក​ ​ឥឡូវនេះ​ ​មិនមែន​ជា​កាល​ត្រូវ​អ្នក​នៅ​ស្ងៀម​ទេ​ ​ម្នាល​អម្ព​ដ្ឋ​ ​បុគ្គល​ណា​ ​ដែល​តថាគត​សួរ​ប្រស្នា​ ​ប្រកបដោយ​ហេតុ​ ​អស់​វារៈ៣ដង​ហើយ​ ​មិន​ឆ្លើយ​ ​ក្បាល​របស់​បុគ្គល​នោះ​ ​នឹង​បែក​ជា៧ភាគ​ ​ក្នុង​ទីនេះ​មិនខាន​។​
 ​[​១៥២​]​ ​សម័យ​នោះ​ឯង​ ​មាន​យក្ស​(​១​)​ ​ឈ្មោះ​វជិរ​បាណិ​ ​(​យក្ស​មាន​កែវ​វជិរ​ក្នុង​ដៃ​)​ ​កាន់ដំបង​ដែក​យ៉ាង​ធំ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​មក​ឈរ​ឯអាកាស​ ​ពី​ខាងលើ​អម្ព​ដ្ឋ​មាណព​ ​ដោយ​គិតថា​ ​បើ​អម្ព​ដ្ឋ​មាណព​នេះ​ ​ព្រះមានព្រះភាគ​សួរ​ប្រស្នា​ប្រកបដោយ​ហេតុ​ ​អស់​វារៈ​បីដង​ហើយ​ ​នឹង​មិន​ឆ្លើយ​ទេ​ ​អញ​នឹង​សំពង​ក្បាល​មាណព​នេះ​ឲ្យ​បែក​ជា៧ភាគ​ ​ក្នុង​ទីនេះ​ឯង​។​ ​ព្រះមានព្រះភាគ​ ​និង​អម្ព​ដ្ឋ​មាណព​ ​ក៏​ឃើញ​នូវ​យក្ស​ឈ្មោះ​វជិរ​បាណិ​នោះ​ដែរ​។​ ​គ្រានោះ​ ​អម្ព​ដ្ឋ​មាណព​ភ័យ​ ​តក់ស្លុត​ ​ព្រឺរោម​ខ្ញាក​ឡើង​ ​ក៏​ស្ទុះ​ទៅ​រក​ព្រះមានព្រះភាគ​ ​យក​ជាទី​ពឹង​ពំនាក់​ ​ស្ទុះ​ទៅ​រក​ព្រះមានព្រះភាគ​ ​យក​ជាទី​ជ្រកកោន​ ​ស្ទុះ​ទៅ​រក​ព្រះមានព្រះភាគ​ ​យក​ជាស​រណៈ​ ​ហើយ​ចូល​ទៅ​អង្គុយ​ជិត​ ​ទើប​ក្រាបបង្គំទូល​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​យក្ស​ក្នុង​ទីនេះ​ ​គឺ​ព្រះ​ឥន្ទ្រាធិរាជ​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636809450371550120
ទៅកាន់ទំព័រ៖