ព្រះត្រៃបិដក ភាគ ១៤

គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រិះរិះ​ដូច្នេះ​ថា​ ​មាណព​ទាំងនេះ​មើលងាយ​ខ្លាំង​ណាស់​ ​នូវ​អម្ព​ដ្ឋ​មាណព​ ​ដោយ​ពាក្យ​ពោល​ថា​ ​ជា​កូន​នៃ​ទាសី​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ ​ជួយ​ដោះស្រាយ​ចេញ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ ​នឹង​ពួក​មាណព​ទាំងនោះ​ថា​ ​ម្នាល​មាណព​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​កុំ​មើលងាយ​ខ្លាំងពេក​ ​នូវ​អម្ព​ដ្ឋ​មាណព​ ​ដោយ​ពាក្យ​ពោ​ថា​ ​ជា​កូន​នៃ​ទាសី​ឡើយ​ ​(​កាលពីដើម​)​ ​គាត់​ជា​ក​ណ្ហ​ឥសី​ ​ជា​អ្នក​ថ្កើងថ្កាន​ ​គាត់​ទៅកាន់​ទក្ខិណ​ជនបទ​ ​(​នៅជា​ខាងស្តាំ​នៃ​ទន្លេ​គង្គា​)​ ​បាន​រៀន​នូវ​ព្រហ្ម​មន្ត​ទាំងឡាយ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​បាទ​ឧក្កា​ក​រាជ​ ​ហើយ​ទូល​សូម​ព្រះរាជធីតា​ទ្រង់​ ​ព្រះនាម​មទ្ទ​រូបី​។​ ​ព្រះ​បាទ​ឧក្កា​ក​រាជ​ ​ក៏​ទ្រង់​ក្រោធ​ ​ពិរោធ​ ​អាក់អន់​ព្រះហឫទ័យ​នឹង​ឥសី​នោះ​ថា​ ​មនុស្ស​ចង្រៃ​ ​ជា​កូន​នៃ​ទាសី​ ​មិន​គួរ​នឹង​ហ៊ាន​មក​សូម​នាង​មទ្ទ​រូបី​ ​ជា​ធីតា​របស់​អញ​សោះ​ ​ទើប​ទ្រង់​ផ្គង​សរ​ឡើង​។​ ​ព្រះ​បាទ​ឧក្កា​ក​រាជ​នោះ​ ​មិន​អាច​នឹង​ថ្លែង​ ​មិន​អាច​នឹង​ដាក់ចុះ​ ​នូវ​សរ​នោះ​ចេញ​បាន​ ​(​ដោយ​អានុភាព​នៃ​មន្ត​របស់​ឥសី​នោះ​)​។​ ​
 [​១៥៤​]​ ​គ្រានោះ​ ​ពួក​មាណព​ជា​អាមាត្យ​ ​រាជបរិស័ទ​ ​ចូល​ទៅ​រក​ក​ណ្ហ​ឥសី​ ​ហើយ​បាន​ពោល​ពាក្យ​នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​សួស្តី​មានដល់​ព្រះរាជា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​សួស្តី​មានដល់​ព្រះ
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636809450917171328
ទៅកាន់ទំព័រ៖