ព្រះត្រៃបិដក ភាគ ១៤
រាជា។ កណ្ហឥសីតបថា សួស្តីគង់នឹងមានដល់ព្រះរាជា ប៉ុន្តែបើព្រះរាជានឹងថ្លែងសរទៅខាងក្រោម ផែនដីក៏នឹងស្រុតរហូតទាំងព្រះរាជាណាខេត្ត។ ពួករាជអាមាត្យពោលថា បពិត្រលោកដ៏ចំរើន សូមសួស្តីមានដល់ព្រះរាជា សូមសួស្តីមានដល់ជនបទ។ កណ្ហឥសីតបវិញថា សួស្តីគង់នឹងមានដល់ព្រះរាជា សួស្តីគង់នឹងមានដល់ជនបទ ប៉ុន្តែបើព្រះរាជានឹងថ្លែងសរទៅខាងលើ ភ្លៀងនឹងមិនធ្លាក់អស់៧ឆ្នាំ ពេញទាំងព្រះរាជាណាខេត្ត។ ពួករាជអាមាត្យពោលអង្វរថា បពិត្រលោកដ៏ចំរើន សូមសួស្តីមានដល់ព្រះរាជា សូមសួស្តីមានដល់ជនបទ សូមឲ្យភ្លៀងបង្អុរមក។ កណ្ហឥសីតបវិញថា សួស្តីគង់នឹងមានដល់ព្រះរាជា សួស្តីគង់នឹងមានដល់ជនបទ ភ្លៀងគង់នឹងបង្អុរមក ប៉ុន្តែបើព្រះរាជាទ្រង់ប្រគល់សរទុកលើព្រះរាជកុមារច្បង ព្រះរាជកុមារ នឹងជាអ្នកមានសួស្តី នឹងមានរោមសម្លបចុះ គឺមិនភិតភ័យ។ លំដាប់នោះ ពួកមាណព និង
ID: 636809451149694628
ទៅកាន់ទំព័រ៖