ព្រះត្រៃបិដក ភាគ ១៤

ព្រះ​បាទ​ឧក្កា​ក​រាជ​ ​ទ្រង់​ប្រគល់​សរ​ទៅលើ​ព្រះរាជបុត្រ​ច្បង​។​ ​ព្រះរាជ​កុមារ​ ​ដែល​មាន​សួស្តី​ ​ក៏​មាន​រោម​សម្លប​ចុះ​។​ ​ព្រះ​បាទ​ឧក្កា​ក​រាជ​ ​ត្រូវ​ព្រហ្មទណ្ឌ​គម្រាម​ ​ក៏​ខ្លបខ្លាច​ ​ទើប​ទ្រង់ព្រះ​រាជទាន​ព្រះរាជធីតា​ទ្រង់​ ​ព្រះនាម​មទ្ទ​រូបី​ ​ដល់ក​ណ្ហ​ឥសី​នោះ​។​ ​ម្នាល​ពួក​មាណព​ ​អ្នក​ទាំងឡាយ​ ​កុំ​មើលងាយ​អម្ព​ដ្ឋ​មាណព​ ​ដោយ​វាទៈ​ថា​ ​ជា​កូន​នៃ​ទាសី​ខ្លាំងពេក​ឡើយ​ ​ក​ណ្ហ​ឥសី​នោះ​ ​ជា​មនុស្ស​ថ្កើងថ្កាន​ដែរ​។​
 [​១៥៥​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​អម្ព​ដ្ឋ​មាណព​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​ខត្តិយ​កុមារ​ក្នុង​លោក​នេះ​ ​នៅ​រួមសំវាស​ ​ជាមួយនឹង​ព្រាហ្មណ​កញ្ញា​ ​ក៏​កើត​បុត្រ​ឡើង​ ​ព្រោះ​អាស្រ័យ​ការ​នៅ​រួម​ ​នៃ​ជន​ទាំងពីរ​នោះ​ ​កូន​ណា​ដែល​កើតអំពី​ខត្តិយ​កុមារ​ ​និង​ព្រាហ្មណ​កញ្ញា​ ​កូន​នោះ​គួរ​បាន​អាសនៈ​ ​ឬ​ទឹក​ ​ក្នុង​ពួក​ព្រាហ្មណ៍​ដែរ​ឬទេ​។​ ​អម្ព​ដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កូន​នោះ​គួរ​បាន​។​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​គួរ​អញ្ជើញ​កូន​នោះ​ឲ្យ​បរិភោគ​ ​ក្នុង​កាលដែល​ធ្វើ​ភត្ត​ ​ឧទ្ទិស​ឲ្យ​មនុស្ស​ស្លាប់​ក្តី​ ​ក្នុង​ការ​ជាម​ង្គល​ក្តី​ ​ក្នុង​ពិធី​បូជា​ក្តី​ ​ក្នុង​ការ​ទទួលភ្ញៀវ​ក្តី​ ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​គួរ​អញ្ជើញ​កូន​នោះ​ឲ្យ​បរិភោគ​បាន​។​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​គួរ​បង្រៀន​មន្ត​កូន​នោះ​បាន​ ​ឬមិន​បានទេ​។​ ​បពិត្រ​ព្រះ
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636809451480813567
ទៅកាន់ទំព័រ៖