ព្រះត្រៃបិដក ភាគ ១៤

គោតម​ដ៏​ចំរើន​ ​គួរ​បង្រៀន​មន្ត​កូន​នោះ​បាន​។​ ​ចុះ​គួរ​ហាម​ ​មិន​ឲ្យ​ខត្តិយ​កុមារ​នោះ​ ​បាន​ពួក​ស្ត្រី​ ​(​ដែល​ជា​ព្រាហ្មណ​កញ្ញា​)​ ​ឬមិន​គួរ​ហាម​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​គួរ​ហាម​ទេ​។​ ​ចុះ​ជន​ទាំងឡាយ​ ​គួរ​អភិសេក​កូន​នោះ​ ​ឲ្យ​ជា​ក្សត្រិយ៍​បាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុ​នោះ​ ​មិន​គួរ​ទេ​។​ ​ពាក្យ​ដែល​ខ្ញុំ​ពោល​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះ​ហេតុ​ថា​ ​កូន​នោះ​ ​មិនបាន​កើតមក​អំពី​មាតា​ ​(​ជា​ខត្តិយ​កញ្ញា​)​។​
 [​១៥៦​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ព្រាហ្មណ​កុមារ​ក្នុង​លោក​នេះ​ ​នៅ​រួមសំវាស​ ​ជាមួយនឹង​ខត្តិយ​កញ្ញា​ ​ក៏​កើត​បុត្រ​ឡើង​ ​ព្រោះ​អាស្រ័យ​ការ​នៅ​រួម​ ​នៃ​ជន​ទាំងពីរ​នាក់​នោះ​ ​កូន​ណា​ដែល​កើតអំពី​ព្រាហ្មណ​កុមារ​ ​និង​ខត្តិយ​កញ្ញា​ ​កូន​នោះ​ ​គួរ​បាន​អាសនៈ​ ​ឬ​ទឹក​ ​ក្នុង​ពួក​ព្រាហ្មណ៍​ដែរ​ឬទេ​។​ ​អម្ព​ដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កូន​នោះ​គួរ​បាន​។​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​គួរ​អញ្ជើញ​កូន​នោះ​ឲ្យ​បរិភោគ​ ​ក្នុង​កាល​ធ្វើ​ភត្ត​ ​ឧទ្ទិស​ឲ្យ​មនុស្ស​ស្លាប់​ក្តី​ ​ក្នុង​ការ​ជាម​ង្គល​ក្តី​ ​ក្នុង​ពិធី​បូជា​ក្តី​ ​ក្នុង​ការ​ទទួលភ្ញៀវ​ក្តី​ ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​គួរ​អញ្ជើញ​កូន​នោះ​ឲ្យ​បរិភោគ​បាន​។​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​គួរ​បង្រៀន​មន្ត​កូន​នោះ​បាន​ ​ឬមិន​បានទេ​។​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636809451767649973
ទៅកាន់ទំព័រ៖