ព្រះត្រៃបិដក ភាគ ១៤
បពិត្រព្រះគោតមដ៏ចំរើន គួរបង្រៀនមន្តកូននោះបាន។ ចុះគួរហាម មិនឲ្យព្រាហ្មណកុមារនោះ បានពួកស្ត្រី (ដែលជាខត្តិយកញ្ញា) ឬមិនគួរហាមទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរហាមទេ។ ចុះជនទាំងឡាយ គួរអភិសេកកូននោះ ឲ្យជាក្សត្រិយ៍បានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនគួរទេ។ ពាក្យដែលខ្ញុំពោលនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះកូននោះ មិនបានកើតមកអំពីបិតាជាក្សត្រិយ៍។
[១៥៧] ព្រះមានព្រះភាគត្រាស់សួរថា ម្នាលអម្ពដ្ឋ ប្រៀបផ្ទឹមស្រីនិងស្រីក្តី ប្រៀបផ្ទឹមប្រុសនិងប្រុសក្តី (ឃើញថា) ពួកក្សត្រិយ៍ ជាត្រកូលប្រសើរជាង ពួកព្រាហ្មណ៍ជាត្រកូលទាបដូច្នេះឯង។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍ក្នុងលោកនេះ កោរក្បាលព្រាហ្មណ៍ ព្រោះទោសណាមួយ ហើយរោយផេះមួយក្តាប់ ដាក់(លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ក៏ព្រាហ្មណ៍នោះ គួរបានអាសនៈ ឬទឹក ក្នុងពួកព្រាហ្មណ៍ដែរឬ។ អម្ពដ្ឋមាណពក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន នេះមិនគួរបានទេ។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញព្រាហ្មណ៍ ឲ្យបរិភោគ ក្នុងកាលធ្វើភត្ត ឧទ្ទិសដល់មនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នេះមិនគួរបានទេ។ ចុះ
ID: 636809452027774851
ទៅកាន់ទំព័រ៖