ព្រះត្រៃបិដក ភាគ ១៤
លក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយលក្ខណៈគោខ្លះ ទាយលក្ខណៈពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួចខ្លះ ទាយលក្ខណៈទន្សង
(១)ខ្លះ ទាយលក្ខណៈគ្រឿងប្រដាប់ ឬកំពូលផ្ទះ
(២)ខ្លះ ទាយលក្ខណៈអណ្តើក
(៣)ខ្លះ ទាយលក្ខណៈម្រឹគខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។
[២១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺទាយការលើកទ័ពថា ព្រះរាជា គួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ)។ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ)។ ព្រះរាជាខាងក្នុង នឹងរុករានចូលទៅ។ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ។ ព្រះរាជាខាងក្រៅ នឹងរុករានចូលមក។ ព្រះរាជាខាងក្នុង នឹងថយចេញទៅ។ ព្រះ
(១) អដ្ឋកថា ថា វិជ្ជាស្គាល់លក្ខណៈរូបគំនូរ និងគ្រឿងប្រដាប់ជាដើម ដែលគេធ្វើជារូបទន្សង។ (២) ប្រែថា ទាយលក្ខណៈនៃសត្វពួកមួយ ដែលហៅថា កណ្ណិកាក៏បាន។ (៣) វិជ្ជាស្គាល់លក្ខណៈរូបគំនូរ និងគ្រឿងប្រដាប់ជាដើម ដែលគេធ្វើជារូបអណ្តើក។
ID: 636809359639890566
ទៅកាន់ទំព័រ៖