ព្រះត្រៃបិដក ភាគ ១៤

ក្សត្រិយ៍​ផងគ្នា​ ​កោរ​ក្បាល​ ​ហើយ​រោយ​ផេះ​មួយ​ក្តាប់​ ​ដាក់​(​លើ​ក្បាល​)​ ​រួច​បណ្តេញ​ចេញ​ ​ចាក​ដែន​ក្តី​ ​ចាក​នគរ​ក្តី​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ក្នុង​វេលា​ណា​ក្សត្រិយ៍​ ​ទោះ​ដល់​នូវ​ភាវៈ​ជា​អ្នក​ថោកទាប​យ៉ាង​ក្រៃលែង​ ​ដូច្នេះ​ ​វេលា​នោះ​ ​ពួក​ក្សត្រិយ៍​ ​គង់នៅ​ប្រសើរ​ជាង​ ​ឯ​ពួក​ព្រាហ្មណ៍​ ​ជា​មនុស្ស​ថោកទាប​។​ ​ម្នាល​អម្ព​ដ្ឋ​ ​សម​ដូចជា​ព្រហ្ម​ឈ្មោះ​សន​ង្កុ​មារ​ ​បាន​ពោល​គាថា​ ​ថា​
​[​១៥៩​]​ ​ក្សត្រិយ៍​ ​ជា​មនុស្ស​ប្រសើរ​បំផុត​ ​ក្នុង​ប្រជុំជន​ ​ដែល​ពោល​អាង​គោត្រ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​មនុស្ស​ប្រសើរ​បំផុត​ ​ក្នុង​ពួក​ទេវតា​ ​និង​មនុស្ស​។​

 [​១៦០​]​ ​ម្នាល​អម្ព​ដ្ឋ​ ​គាថា​នោះ​ ​ព្រហ្ម​ឈ្មោះ​សន​ង្កុ​មារ​ ​បាន​ច្រៀង​ត្រូវហើយ​ ​មិនមែន​ច្រៀង​ខុស​ទេ​ ​ជា​សុភាសិត​ ​មិនមែន​ជា​ទុព្ភាសិត​ទេ​ ​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​មិន​ប្រកបដោយ​ប្រយោជន៍​ទេ​ ​តថាគត​ ​ក៏​សំគាល់​ឃើញ​តាម​ ​ម្នាល​អម្ព​ដ្ឋ​ ​សូម្បី​តថាគត​ ​ក៏​តែង​ពោល​យ៉ាងនេះ​ថា​
​[​១៦១​]​ ​ក្សត្រិយ៍​ ​ជា​មនុស្ស​ប្រសើរ​បំផុត​ ​ក្នុង​ប្រជុំជន​ដែល​ពោល​អាង​គោត្រ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​មនុស្ស​ប្រសើរ​បំផុត​ ​ក្នុង​ពួក​ទេវតា​ ​និង​មនុស្ស​។​

​ចប់​ ​ភាណវារៈ​ ​ទី១​។​

ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636809452751026219
ទៅកាន់ទំព័រ៖