ព្រះត្រៃបិដក ភាគ ១៤
ព្រោះបានលះបង់នូវការជាប់ជំពាក់ ដោយការពោលប្រកាន់ជាតិផង លះបង់នូវការជាប់ជំពាក់ ដោយការពោលប្រកាន់គោត្រផង លះបង់នូវការជាប់ចំពាក់ដោយការពោលប្រកាន់មានះផង លះបង់នូវការជាប់ចំពាក់ដោយអាវាហវិវាហៈផង។
[១៦៣] អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចរណៈនោះ តើដូម្តេច វិជ្ជានោះ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូចក្នុងសាមញ្ញផលសូត្រ)។បេ។ ម្នាលអម្ពដ្ឋ ភិក្ខុជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះ។បេ។ ចូលកាន់បឋមជ្ឈាន នេះជាចរណៈរបស់ភិក្ខុនោះ។បេ។ ព្រះការរម្ងាប់វិតក្កវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ នេះជាចរណៈរបស់ភិក្ខុនោះ។ ម្នាលអម្ពដ្ឋ នេះឯងហៅថា ចរណៈ។ ភិក្ខុរមែងទាញ នាំបង្អោនទៅដើម្បីញាណទស្សនៈ។បេ។ នេះជាវិជ្ជារបស់ភិក្ខុនោះ។បេ។ (ភិក្ខុ) ដឹងច្បាស់ថា កិច្ចដទៃក្រៅអំពីសោឡសកិច្ចនេះទៅទៀត មិនមាន។ នេះជាវិជ្ជារបស់ភិក្ខុនោះ។ ម្នាលអម្ពដ្ឋ នេះឯងហៅថា វិជ្ជា។ ម្នាលអម្ពដ្ឋ ភិក្ខុនេះ តថាគតពោលថា ជាអ្នកបរិបូណ៌
ID: 636809453329469304
ទៅកាន់ទំព័រ៖