ព្រះត្រៃបិដក ភាគ ១៤

ដោយ​វិជ្ជា​ខ្លះ​ ​បរិបូណ៌​ដោយ​ចរណៈ​ខ្លះ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ខ្លះ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ការ​បរិបូណ៌​ដោយ​វិជ្ជា​ ​ការ​បរិបូណ៌​ដោយ​ចរណៈ​ដទៃ​ដ៏​លើសលុប​ ​ឬ​ថ្លៃថ្លា​ជាង​គុណសម្បទា​ ​គឺ​វិជ្ជា​ ​ជាង​គុណសម្បទា​ ​គឺ​ចរណៈ​នេះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ប្រធាន​នៃ​សេចក្តី​សាបសូន្យ​ ​នៃ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដែល​រក​គុណជាតិ​ដទៃ​លើសលុប​ជាង​គ្មាន​ ​នេះ​មាន៤យ៉ាង​។​ ​ប្រធាន​នៃ​សេចក្តី​សាបសូន្យ៤យ៉ាងនោះ​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាលដែល​មិនបាន​សម្រេច​នូវ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដ៏​ប្រសើរ​នេះឯង​ ​ហើយ​រែក​នូវ​អម្រែក​ដ៏​ពេញ​ ​ដោយ​បរិក្ខារ​ទៅកាន់​ព្រៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​បរិភោគ​ផ្លែឈើ​ដែល​ជ្រុះ​ឯង​។​ ​សមណៈ​ ​និង​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​គ្រាន់តែ​ជា​អ្នកបំរើ​របស់​បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ដោយពិត​។​ ​ម្នាល​អម្ព​ដ្ឋ​ ​នេះ​ជា​ប្រធាន​នៃ​សេចក្តី​សាបសូន្យ​ទី១​ ​នៃ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដែល​មិន​មានគុណ​ជាតិ​ដទៃ​ ​លើសលុប​ជាង​នេះឯង​។​
 [​១៦៤​]​ ​ម្នាល​អម្ព​ដ្ឋ​ ​ម្យ៉ាងទៀត​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​មួយ​ក្នុង​លោក​នេះ​ ​មិនបាន​សម្រេច​នូវ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​មិន​មានគុណ​ជាតិ​ដទៃ​ក្រៃលែង​ជាង​នេះឯង​ ​មិន​សម្រេច​នូវ​ការ​បរិភោគ​នូវ​ផ្លែឈើ​ដែល​ជ្រុះ​ឯង​ ​ហើយក៏​កាន់​នូវ​ចប​ ​និង​ល្អី​ ​ដើរចូល​ទៅកាន់​ព្រៃ
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636809453592554351
ទៅកាន់ទំព័រ៖