ព្រះត្រៃបិដក ភាគ ១៤

ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​យក​មើមដំឡូង​ ​និង​ផ្លែឈើ​ជា​អាហារ​។​ ​សមណព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​គ្រាន់តែ​ជា​អ្នកបំរើ​ ​របស់​បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ដោយពិត​។​ ​ម្នាល​អម្ព​ដ្ឋ​ ​នេះ​ជា​ប្រធាន​នៃ​សេចក្តី​សាបសូន្យ​ទី២​ ​នៃ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ដ៏​ប្រសើរ​នេះឯង​។​
 [​១៦៥​]​ ​ម្នាល​អម្ព​ដ្ឋ​ ​ម្យ៉ាងទៀត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​សម្រេច​នូវ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ដ៏​ប្រសើរ​នេះឯង​ផង​ ​មិន​សម្រេច​នូវ​ការ​បរិភោគ​ផ្លែឈើ​ដែល​ជ្រុះ​ឯង​ផង​ ​មិន​សម្រេច​នូវ​ការ​បរិភោគ​មើមដំឡូង​ ​និង​ផ្លែឈើ​ផង​ ​តែ​ធ្វើ​រោង​ភ្លើង​ទុក​ជិត​ស្រុក​ ​ឬ​ជិត​និគម​ ​ហើយ​នៅ​បំរើ​ភ្លើង​។​ ​សមណព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​គ្រាន់តែ​ជា​អ្នកបំរើ​ ​របស់​បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ដោយពិត​។​ ​ម្នាល​អម្ព​ដ្ឋ​ ​នេះ​ជា​ប្រធាន​នៃ​សេចក្តី​សាបសូន្យ​ទី៣​ ​នៃ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ដ៏​ប្រសើរ​នេះឯង​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636809453931123716
ទៅកាន់ទំព័រ៖