ព្រះត្រៃបិដក ភាគ ១៤

គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ព្រមទាំង​អាចារ្យ​ ​ដោយឡែក​ផ្សេង​ ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដ៏​ប្រសើរ​ដោយឡែក​ផ្សេង​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ព្រមទាំង​អាចារ្យ​ ​ជា​មនុស្ស​ឆ្ងាយ​ចាក​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដ៏​ប្រសើរ​នេះ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ខ្លួន​អ្នក​ ​ព្រមទាំង​អាចារ្យ​ ​កាលបើ​មិនទាន់​បានសម្រេច​នូវ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដ៏​ប្រសើរ​នេះ​ទេ​ ​ហើយ​នាំ​យក​នូវ​អំ​រែក​ដ៏​ពេញ​ ​ដោយ​គ្រឿងបរិក្ខារ​ ​តត្រុក​ចូល​ទៅកាន់​ព្រៃ​ ​ដោយ​គិតថា​ ​យើង​នឹង​យក​ផ្លែឈើ​ដែល​ជ្រុះ​ឯង​ ​ជា​អាហារ​ដូច្នេះ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិនមែនទេ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ខ្លួន​អ្នក​ ​ព្រមទាំង​អាចារ្យ​ ​កាលបើ​មិនទាន់​បានសម្រេច​នូវ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ជា​អ្នក​មិន​សម្រេច​នូវ​ការ​បរិភោគ​ផ្លែឈើ​ដែល​ជ្រុះ​ឯង​ផង​ ​កាន់​ចប​ ​និង​ល្អី​ ​តត្រុក​ចូល​ទៅកាន់​ព្រៃ​ ​ដោយ​គិតថា​ ​យើង​នឹង​យក​នូវ​មើមដំឡូង​ ​និង​ផ្លែឈើ​ជា​អាហារ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ខ្លួន​អ្នក​ ​ព្រមទាំង​អាចារ្យ​ ​កាលបើ​មិនបាន​ត្រាស់​ដឹង​នូវ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ជា​អ្នក​មិន​សម្រេច​នូវ​ការ​បរិភោគ​ផ្លែឈើ​ដែល​ជ្រុះ​ឯង​ផង​ ​ជា​អ្នក​មិន​សម្រេច​នូវ​ការ​បរិភោគ​នូវ​មើមដំឡូង​ ​និង​ផ្លែឈើ​ផង​ ​តែ​ធ្វើ​រោង​ភ្លើង​ជិត​ស្រុក​ក្តី​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636809454488205580
ទៅកាន់ទំព័រ៖