ព្រះត្រៃបិដក ភាគ ១៤

ជិត​និគម​ក្តី​ ​ហើយ​នៅចាំ​បំរើ​ភ្លើង​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ខ្លួន​អ្នក​ ​ព្រមទាំង​អាចារ្យ​ ​កាលបើ​មិន​សម្រេច​នូវ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដ៏​ប្រសើរ​នេះឯង​ផង​ ​មិន​សម្រេច​នូវ​ការ​បរិភោគ​នូវ​ផ្លែឈើ​ដែល​ជ្រុះ​ឯង​ផង​ ​មិន​សម្រេច​នូវ​ការ​បរិភោគ​នូវ​មើមដំឡូង​ ​និង​ផ្លែឈើ​ផង​ ​មិន​សម្រេច​នូវ​ការ​បំរើ​ភ្លើង​ទេ​ ​តែ​ធ្វើ​រោង​មាន​ទ្វារ៤​ ​ក្បែរផ្លូវ​ធំ៤​ ​ហើយ​នៅ​ ​ដោយ​គិតថា​ ​អ្នកណា​មក​អំពី​ទិស​ទាំង៤នេះ​ ​ទោះ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​អាត្មាអញ​ ​នឹង​បូជា​នូវ​សមណព្រាហ្មណ៍​នោះ​ ​តាម​អំណាច​ ​តាម​កំឡាំង​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ខ្លួន​អ្នក​ ​ព្រមទាំង​អាចារ្យ​ ​ជា​អ្នក​សាបសូន្យ​ហើយ​ ​ចាក​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ដ៏​ប្រសើរ​នេះ​ផង​ ​ខ្លួន​អ្នក​ ​ព្រម​ទំាង​អាចារ្យ​ ​ជា​អ្នក​សាបសូន្យ​ចាកប្រធាន​ ​នៃ​សេចក្តី​សាបសូន្យ​នៃ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ដ៏​ប្រសើរ​មាន៤យ៉ាងនោះ​ផង​។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636809454706268052
ទៅកាន់ទំព័រ៖