ព្រះត្រៃបិដក ភាគ ១៤

រាជា​ខាងក្នុង​ ​នឹង​មានជ័យ​ជំនះ​។​ ​ព្រះរាជា​ខាងក្រៅ​ ​នឹង​បរាជ័យ​។​ ​ព្រះរាជា​ខាងក្រៅ​ ​នឹង​មានជ័យ​ជំនះ​។​ ​ព្រះរាជា​ខាងក្នុង​ ​នឹង​បរាជ័យ​។​ ​ព្រះរាជា​អង្គ​នេះ​ ​នឹង​មានជ័យ​ជំនះ​ ​ឯ​ព្រះរាជា​អង្គ​នេះ​ ​នឹង​បរាជ័យ​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
 [​២២​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​យ៉ាងនេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ទាយ​ថា​ ​(​ក្នុង​ថ្ងៃ​ឯណោះ​)​ ​នឹង​មាន​ចន្ទ្រគ្រាស​។​ ​នឹង​មាន​សូរ្យគ្រាស​។​ ​នឹង​មាន​នក្សត្រ​គ្រាស​ ​គឺ​ផ្កាយព្រះគ្រោះ​ ​ដើរ​រួម​ចូលគ្នា​ ​ឬ​ដើរ​រំលង​ព្រះអាទិត្យ​ ​ព្រះចន្ទ្រ​ ​ឬ​ផ្កាយ​ណាមួយ​។​ ​ព្រះចន្ទ្រ​ព្រះអាទិត្យ​ ​នឹង​ដើរតាម​ផ្លូវត្រូវ​គ្នា​។​ ​ព្រះចន្ទ្រ​ព្រះអាទិត្យ​ ​នឹង​ដើរខុស​ផ្លូវ​គ្នា​។​ ​ផ្កាយ​ទាំងឡាយ​នឹង​ដើរតាម​ផ្លូវត្រូវ​គ្នា​។​ ​ផ្កាយ​ទាំងឡាយ​ ​នឹង​ដើរខុស​ផ្លូវ​គ្នា​។​ ​នឹង​មាន​ឧក្កាបាត​(​១​)​ ​។​ ​នឹង​កើតមាន​កំ​ដៅ​ក្នុង​ទិស​។​ ​នឹង​មាន​កម្រើក​ផែនដី​។​ ​នឹង​មាន​ផ្គរលាន់​ ​(​ឥតមាន​ភ្លៀង​)​។​
​(​១​)​ ​ឧក្កាបាត​នោះ​ ​ប្រែថា​ ​ធ្លាក់​នៃ​ពន្លឺ​គប់ភ្លើង​ ​សេចក្តី​ថា​ ​កាលបើ​អាកាស​មាន​ខ្យល់​ទង្គិច​គ្នា​ខ្លាំង​ ​ក៏​កើតមាន​ពន្លឺ​រស្មី​ដូចជា​ពន្លឺ​ប្រទីប​ ​ធ្លាក់ចុះ​មក​អំពី​អាកាស​ ​តាម​លោកវោហារ​ ​ហៅថា​ ​ឧក្កាបាត​។​ ​(​លី​ន​ត្ថ​ប្ប​កាស​នា​ដីកា​)​។​ ​បុរាណ​ ​ហៅថា​ ​កេតុដំដួល​ ​សំស្ក្រឹត​ថា​ ​ឧក្ងា​បាត​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636809360043313641
ទៅកាន់ទំព័រ៖