ព្រះត្រៃបិដក ភាគ ១៤
ជាអ្នកកសាងមន្ត ជាអ្នករាយមន្ត លំអាននៃមន្តបុរាណនេះ ដែលពួកឥសីណាបាន (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បានសន្សំមកច្រើនហើយ ឥឡូវនេះ ព្រាហ្មណ៍ទាំងនោះ តែងច្រៀង (ស្វាធ្យាយ) តាមលំអាននៃមន្តនោះ តែងសូត្រតាមលំអាននៃមន្តនោះ តែងពោលតាមលំអាននៃមន្តដែលពួកឥសីបានពោលមក តែងបង្រៀនតាមលំអាននៃមន្ត ដែលពួកឥសីបានបង្រៀនមក ឥសីទាំងនោះ គឺឥសីណាខ្លះ គឺឥសីឈ្មោះអដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គិ១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ តថាគតក៏ធ្លាប់បានរៀនមន្តទាំងនោះដែរ ឯខ្លួនអ្នក ព្រមទាំងអាចារ្យ នឹងបានឈ្មោះថាជាឥសី ឬជាអ្នកប្រព្រឹត្ត ដើម្បីភាវៈជាឥសី ដោយការរៀនមន្តប៉ុណ្ណោះ ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូចធំ ធ្លាប់និយាយមកដូចម្តេច ឥសីទាំងឡាយណា ដែលជាបុព្វបុរស របស់ព្រាហ្មណ៍ទាំងឡាយ ដែលជាអ្នកសាងមន្ត ជាអ្នករាយមន្ត លំអាននៃមន្តបុរាណនេះ ដែលពួកឥសីណាបានច្រៀង (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បានសន្សំមកច្រើនហើយ ឥឡូវនេះ ព្រាហ្មណ៍ទាំងឡាយ តែងស្វាធ្យាយ តាមលំអាននៃមន្តនោះ តែងសូត្រតាមលំអាននៃមន្តនោះ តែងពោលតាម
ID: 636809455473191918
ទៅកាន់ទំព័រ៖