ព្រះត្រៃបិដក ភាគ ១៤
ឥសីទាំងនោះ ត្រាច់ទៅដោយរថ ដែលទឹមដោយសេះ កាត់រោមកន្ទុយ ចាក់ពាហនៈ ដោយដងចន្លួញដ៏វែង ដូចជាអ្នក ព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ ប្រើបុរសដែលសៀតដាវវែង ឲ្យរក្សាទៀបជើងកំពែងនគរ មានស្នាមភ្លោះព័ទ្ធជុំវិញ ទាំងស៊កគន្លឹះខ្ជាប់ ដូចជាខ្លួនអ្នក ព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នក ព្រមទាំងអាចារ្យ មិនមែនជាឥសី មិនមែនជាអ្នកប្រតិបត្តិ ដើម្បីភាវៈជាឥសីទេ ដោយប្រការដូច្នេះឯង ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត អ្នកណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ចំពោះតថាគត ឲ្យអ្នកនោះមកសួរប្រស្នា ចំពោះតថាគតចុះ តថាគត នឹងជំរះដោះស្រាយឲ្យ។
[១៧០] លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចេញអំពីវិហារ ហើយទ្រង់យាងទៅកាន់ទីចង្ក្រម។ អម្ពដ្ឋមាណព ក៏ចេញអំពីវិហារ ទៅកាន់ទីចង្រ្កមដែរ។ លំដាប់នោះ អម្ពដ្ឋមាណព ក៏ចង្រ្កមតាមព្រះមានព្រះភាគ ដែលកំពុងចង្រ្កម បានសង្កេតមើលនូវមហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ។ លុះអម្ពដ្ឋមាណព បានឃើញនូវមហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយរបស់ព្រះមាន
ID: 636809456200293505
ទៅកាន់ទំព័រ៖