ព្រះត្រៃបិដក ភាគ ១៤

ព្រះ​ភាគ​ដោយ​ច្រើន​ ​វៀរលែងតែ​មហាបុរិសលក្ខណៈ២ប្រការ​ ​គឺ​វត្ថ​គុយ្ហប្រទេស​ ​ដែល​ស្រោប​ដោយ​ស្រោម​(​១​)​១​ ​ព្រះ​ជិវ្ហា​ល្មម​ល្វន់ល្វៃ​(​២​)​១​ ​ក៏​មាន​សេចក្តី​ងឿងឆ្ងល់​ ​សង្ស័យ​ ​មិន​ស៊ប់ចិត្ត​ ​មិន​ជ្រះថ្លា​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អម្ព​ដ្ឋ​មាណព​នេះ​ ​បានឃើញ​នូវ​មហាបុរិសលក្ខណៈ៣២ប្រការ​ ​របស់​តថាគត​ ​ដោយ​ច្រើន​ហើយ​ ​វៀរលែងតែ​មហាបុរិសលក្ខណៈ២ប្រការ​ ​គឺ​វត្ថ​គុយ្ហប្រទេស​ ​ដែល​ស្រោប​ដោយ​ស្រោម១​ ​ព្រះ​ជិវ្ហា​ល្មម​ល្វន់ល្វៃ១​ ​ក៏​មាន​សេចក្តី​ងឿងឆ្ងល់​ ​សង្ស័យ​ ​មិន​ស៊ប់ចិត្ត​ ​មិន​ជ្រះថ្លា​។​ ​អម្ព​ដ្ឋ​មាណព​ ​បានឃើញ​វត្ថ​គុយ្ហប្រទេស​ ​ដែល​លឹប​ចូល​ទៅ​ក្នុង​ស្រោម​ ​របស់​ព្រះមានព្រះភាគ​យ៉ាងណា​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​និម្មិត​នូវ​រូប​ ​ដែល​សម្រេច​ដោយ​ឫទ្ធិ​យ៉ាងនោះ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លៀន​នូវ​ព្រះ​ជិវ្ហា​ ​ហើយ​មូរ​ស៊ក​តាម​រន្ធ​ព្រះកាណ៌​ទាំងពីរ​ផង​ ​មូរ​ស៊ក​តាម​រន្ធ​ព្រះនាសិក​ទាំងពីរ​ផង​ ​បិទបាំង​នូវ​មណ្ឌល​នៃ​ព្រះ​នលាដ​ទាំងអស់​ ​ដោយ​ព្រះ​ជិវ្ហា​ផង​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​គុយ្ហប្រទេស​ ​របស់​ព្រះមានព្រះភាគ​ ​ដូចជា​អង្គជាត​នៃ​គោ​ ​និង​ដំរី​ ​ដែល​លឹប​ចូល​ ​ឬ​បិទបាំង​ដោយ​ស្រោម​ ​ស្រដៀងនឹង​ផ្ទៃ​នៃ​ផ្កាឈូក​មាស​។​ ​(​២​)​ ​អណ្តាត​ពួក​ជន​ឯទៀត​ ​ក្រាស់​ក៏​មាន​ ​ស្តើង​ក៏​មាន​ ​ខ្លី​ក៏​មាន​ ​មិន​ស្មើ​ក៏​មាន​។​ ​ឯ​ព្រះ​ជិវ្ហា​របស់​ព្រះ​មហាបុរស​ ​ទន់​ ​វែង​ ​ទាំង​ធំ​ទូលាយ​ ​ប្រកបដោយ​សម្បុរ​។​ ​ព្រះអង្គ​អាច​មូរ​ព្រះ​ជិវ្ហា​នោះ​ឲ្យ​ស្រួច​បាន​ ​ព្រោះ​ព្រះ​ជិវ្ហា​នោះ​ទន់​ ​ហើយ​ស៊ក​ចូល​ទៅដល់​រន្ធ​ព្រះនាសិក​ ​និង​រន្ធ​ព្រះកាណ៌​ទាំងពីរ​បាន​ ​ព្រោះ​ព្រះ​ជិវ្ហា​របស់​ព្រះអង្គ​វែង​ ​អាច​បិទបាំង​នូវ​ព្រះ​នលាដ​ ​ត្រឹម​ជើងព្រះ​កេសា​បាន​ ​ព្រោះ​ព្រះ​ជិវ្ហា​ធំ​ទូលាយ​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636809456646979054
ទៅកាន់ទំព័រ៖