ព្រះត្រៃបិដក ភាគ ១៤

 [​១៧១​]​ ​គ្រានោះ​ ​អម្ព​ដ្ឋ​មាណព​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ៣២ប្រការ​ ​គ្រប់គ្រាន់​ ​មិនមែន​មិន​គ្រប់គ្រាន់​ទេ​។​ ​អម្ព​ដ្ឋ​មាណព​ ​បាន​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ណ្ហើយចុះ​ ​យើង​ជា​អ្នកមាន​កិច្ច​ច្រើន​ ​យើង​ជា​អ្នកមាន​ការងារ​ត្រូវ​ធ្វើ​ច្រើន​ ​សូមលា​ទៅ​ក្នុង​កាល​ឥឡូវនេះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់​មើល​នូវ​កាល​ដ៏​សមគួរ​ ​ក្នុង​វេលា​នេះ​ចុះ​។​ ​លំដាប់នោះ​ ​អម្ព​ដ្ឋ​មាណព​ ​ក៏​ឡើងជិះ​រថ​ ​ទឹម​ដោយ​សេះ​ ​បរ​ចេញទៅ​។​
 [​១៧២​]​ ​សម័យ​នោះ​ឯង​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ក្រោក​ឡើង​ ​ដើរចេញ​ទៅជាមួយ​នឹង​ពួក​ព្រាហ្មណ៍​ច្រើន​នាក់​ ​ទៅ​អង្គុយ​ក្នុង​អារាម​របស់​ខ្លួន​ ​រង់ចាំ​អម្ព​ដ្ឋ​មាណព​នោះ​ដែរ​។​ ​គ្រានោះ​ ​អម្ព​ដ្ឋ​មាណព​ ​បររថ​សំដៅ​ទៅ​រក​អារាម​របស់​ខ្លួន​ ​បរ​យាន​ទៅ​ទល់​ត្រឹម​ទី​ដែល​ល្មម​ឈប់​យាន​ ​ហើយក៏​ចុះ​អំពី​យាន​ ​ដើរទៅ​ដោយ​ជើងទទេ​ ​ចូល​សំដៅ​ទៅ​រក​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​សំពះ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អម្ព​ដ្ឋ​មាណព​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ស៊ប់​ហើយ​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ក៏បាន​ពោល​ពាក្យ​នេះ​ថា​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636809456953246572
ទៅកាន់ទំព័រ៖