ព្រះត្រៃបិដក ភាគ ១៤

ម្នាល​អម្ព​ដ្ឋ​ ​អ្នក​បានឃើញ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ដែរ​ឬ​។​ ​អម្ព​ដ្ឋ​មាណព​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យើងខ្ញុំ​បានឃើញ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ហើយ​។​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​សួរ​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​កិត្តិសព្ទ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ល្បី​ខ្ចរខ្ចាយ​ ​មាន​ដូច្នោះ​មែន​ឬ​ ​ឬមិន​មែន​ដូច្នោះ​ទេ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ចុះ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ព្រះអង្គ​ ​ប្រាកដ​ដូច្នោះ​មែន​ ​មិនមែន​ផ្សេង​ពីនោះ​ទេ​ឬ​។​ ​អម្ព​ដ្ឋ​មាណព​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កិត្តិសព្ទ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ល្បី​ខ្ចរខ្ចាយ​ទៅ​ ​មាន​ដូច្នោះ​មែន​ ​មិនមែន​ជា​យ៉ាង​ដទៃ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ព្រះអង្គ​ ​ប្រាកដ​ដូច្នោះ​មែន​ ​មិនមែន​ផ្សេង​ពីនោះ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ៣២ប្រការ​ ​ដ៏​បរិបូណ៌​ ​មិនមែន​មិន​បរិបូណ៌​ទេ​។​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​សួរ​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​ចុះ​អ្នក​បាន​និយាយ​ចរចា​ ​ជាមួយនឹង​ព្រះសមណគោតម​ខ្លះ​ដែរ​ឬ​។​ ​អម្ព​ដ្ឋ​មាណព​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​បាន​និយាយ​ចរចា​ ​ជាមួយនឹង​ព្រះសមណគោតម​ខ្លះ​ដែរ​។​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​សួរ​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​ចុះ​អ្នក​និយាយ​ចរចា​ជាមួយនឹង​ព្រះសមណគោតម​ ​ថាដូចម្តេច​ខ្លះ​។​ ​លំដាប់នោះ​ ​អម្ព​ដ្ឋ​មាណព​បាន
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636809457187259957
ទៅកាន់ទំព័រ៖