ព្រះត្រៃបិដក ភាគ ១៤
ដំណាលពាក្យដែលខ្លួនបានចរចា ជាមួយនឹងព្រះមានព្រះភាគ ប្រាប់បោក្ខរសាតិព្រាហ្មណ៍ ដោយសព្វគ្រប់។
[១៧៣] កាលដែលអម្ពដ្ឋមាណពពោលយ៉ាងនេះហើយ បោក្ខរសាតិព្រាហ្មណ៍ ក៏ពោលពាក្យនេះ នឹងអម្ពដ្ឋមាណពថា ឱ អាចង្រៃ អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ អ្នកត្រៃវិជ្ជាយើង នែអ្នកដ៏ចំរើន បានឮថា ព្រោះតែការប្រព្រឹត្តនូវប្រយោជន៍ មានសភាពយ៉ាងនេះ បុរស លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ត្រូវចូលទៅកាន់តិរច្ឆាន ប្រេត អសុរកាយ នរក ម្នាលអម្ពដ្ឋ អ្នកបានពោលស្ទាក់ទទឹងទាស់ យ៉ាងនេះ នឹងព្រះគោតមដ៏ចំរើននោះ ដោយពាក្យណា ខណៈនោះ ព្រះគោតមដ៏ចំរើន ត្រឡប់យកពាក្យនោះ មកនិយាយជាគ្រឿងប្រៀបធៀបនឹងពួកយើងយ៉ាងនោះៗ ឱ អាចង្រៃ អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ អ្នកត្រៃវិជ្ជាយើង នែអ្នកដ៏ចំរើន បានឮថា ព្រោះតែការប្រព្រឹត្តនូវប្រយោជន៍ មានសភាពយ៉ាងនេះ បុរស លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ត្រូវចូលទៅកាន់តិរច្ឆាន ប្រេត អសុរកាយ នរក។ បោក្ខរសាតិព្រាហ្មណ៍ ក៏ខឹងអាក់អន់ចិត្ត ធាក់អម្ពដ្ឋមាណពផ្តួល រួចក៏ចង់ចូលទៅ
ID: 636809457556771091
ទៅកាន់ទំព័រ៖