ព្រះត្រៃបិដក ភាគ ១៤
គាល់ព្រះមានព្រះភាគ ក្នុងវេលាមួយរំពេចនោះ។ គ្រានោះ ព្រាហ្មណ៍ទាំងនោះ បានពោលពាក្យនេះ នឹងបោក្ខរសាតិព្រាហ្មណ៍ថា បពិត្រលោកដ៏ចំរើន ថ្ងៃនេះហួសកាល នឹងដើរទៅរកព្រះសមណគោតមហើយ ចាំព្រឹកស្អែកសិន សឹមលោកបោក្ខរសាតិដ៏ចំរើន អញ្ជើញទៅជួបនឹងព្រះសមណគោតមចុះ។
[១៧៤] លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ ឲ្យគេចាត់ចែងខាទនីយៈ ភោជនីយាហារដ៏ផ្ចិតផ្ចង់ ក្នុងលំនៅរបស់ខ្លួន ហើយឲ្យលើកដាក់ក្នុងរទេះ មានមនុស្សកាន់គប់ភ្លើងនាំមុខ បរចេញអំពីឧក្កដ្ឋនគរ សំដៅទៅរកដងព្រៃ ឈ្មោះឥច្ឆានង្គលៈ បរយានទៅទល់ត្រឹមទីដែលល្មម ឈប់យានហើយ ក៏ចុះអំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះបោក្ខរសាតិព្រាហ្មណ៍អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតម
ID: 636809457866468805
ទៅកាន់ទំព័រ៖