ព្រះត្រៃបិដក ភាគ ១៤

ដ៏​ចំរើន​ ​អម្ព​ដ្ឋ​មាណព​ ​ជា​កូនសិស្ស​របស់ខ្ញុំ​ ​បាន​មក​ក្នុង​ទីនេះ​ដែរ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អម្ព​ដ្ឋ​មាណព​ ​ជា​កូនសិស្ស​របស់​អ្នក​ ​បាន​មក​ក្នុង​ទីនេះ​ដែរ​។​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ព្រះអង្គ​បាន​ពោល​ចរចា​ពាក្យ​ណាមួយ​ ​ជាមួយនឹង​អម្ព​ដ្ឋ​មាណព​ដែរ​ឬ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​បាន​ពោល​ចរចា​ពាក្យ​នីមួយ​ ​នឹង​មាណព​ខ្លះ​ដែរ​។​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពាក្យ​នីមួយ​ ​ដែល​ព្រះអង្គ​បាន​ពោល​ចរចា​ ​ជាមួយនឹង​អម្ព​ដ្ឋ​មាណព​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ប្រាប់​ពាក្យ​ដែល​បាន​ពោល​ចរចា​ ​ជាមួយនឹង​អម្ព​ដ្ឋ​មាណព​ទាំងអម្បាល​នោះ​ ​ដល់​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ដោយសព្វគ្រប់​។​
 [​១៧៥​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ទើប​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ពោល​ពាក្យ​យ៉ាងនេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អម្ព​ដ្ឋ​មាណព​ ​ជា​មនុស្ស​ល្ងង់​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​អត់ទោស​ ​ដល់​អម្ព​ដ្ឋ​មាណព​ផង​ចុះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សូមឲ្យ​អម្ព​ដ្ឋ​មាណព​ ​មាន​សេចក្តី​សុខ​ចុះ​។​ ​លំដាប់នោះ​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636809458192997482
ទៅកាន់ទំព័រ៖