ព្រះត្រៃបិដក ភាគ ១៤

បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​បាន​សង្កេតមើល​ ​នូវ​មហាបុរិសលក្ខណៈ៣២ប្រការ​ ​ក្នុង​ព្រះ​កាយ​របស់​ព្រះមានព្រះភាគ​។​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ក៏បាន​ឃើញ​មហាបុរិសលក្ខណៈ៣២ប្រការ​ ​ក្នុង​ព្រះ​កាយ​របស់​ព្រះមានព្រះភាគ​ដោយ​ច្រើន​ហើយ​ ​វៀរលែងតែ​មហាបុរិសលក្ខណៈ២ប្រការ​ ​គឺ​វត្ថ​គុយ្ហប្រទេស​ ​ដែល​ស្រោប​ដោយ​ស្រោម១​ ​ព្រះ​ជិវ្ហា​ល្មម​ល្វន់ល្វៃ១​ ​ក៏​មាន​សេចក្តី​ងឿងឆ្ងល់​ ​សង្ស័យ​ ​មិន​ស៊ប់ចិត្ត​ ​មិន​ជ្រះថ្លា​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​នេះ​ ​បានឃើញ​មហាបុរិសលក្ខណៈ៣២ប្រការ​ ​របស់​តថាគត​ ​ដោយ​ច្រើន​ហើយ​ ​វៀរលែងតែ​មហាបុរិសលក្ខណៈ២ប្រការ​ ​គឺ​វត្ថ​គុយ្ហប្រទេស​ ​ដែល​ស្រោប​ដោយ​ស្រោម១​ ​ព្រះ​ជិវ្ហា​ល្មម​ល្វន់ល្វៃ១​ ​ក៏​មាន​សេចក្តី​ងឿងឆ្ងល់​ ​សង្ស័យ​ ​មិន​ស៊ប់ចិត្ត​ ​មិន​ជ្រះថ្លា​។​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​បានឃើញ​នូវ​វត្ថ​គុយ្ហប្រទេស​ ​ដែល​ស្រោប​ដោយ​ស្រោម​ ​របស់​ព្រះមានព្រះភាគ​យ៉ាងណា​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​និម្មិត​នូវ​រូប​ ​ដែល​សម្រេច​ដោយ​ឫទ្ធិ​យ៉ាងនោះ​ឯង​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លៀន​នូវ​ព្រះ​ជិវ្ហា​ ​ហើយ​មូរ​ស៊ក​តាម​រន្ធ​ព្រះកាណ៌​ទាំងពីរ​ ​មូរ​ស៊ក​តាម​រន្ធ​ព្រះនាសិក​ទាំងពីរ​ ​ទាំង​បិទបាំង​នូវ​មណ្ឌល​នៃ​ព្រះ​នលាដ​ទាំងអស់​ ​ដោយ​ព្រះ​ជិវ្ហា​។​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636809458460962808
ទៅកាន់ទំព័រ៖