ព្រះត្រៃបិដក ភាគ ១៤

ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ ​ផ្កាយ​ ​នឹង​រះ​ឡើង​ ​ឬ​អស្តង្គត​ទៅវិញ​ ​នឹង​សៅហ្មង​ ​ឬ​ផូរផង់​។​ ​ចន្ទ្រគ្រាស​ ​នឹង​បណ្តាល​ឲ្យបាន​សុខទុក្ខ​យ៉ាងនេះ​ ​(​ដល់​សត្វលោក​)​។​ ​សូរ្យគ្រាស​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​(​ដល់​សត្វលោក​)​។​ ​នក្សត្រ​គ្រាស​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​ដើរតាម​ផ្លូវត្រូវ​គ្នា​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ដើរខុស​ផ្លូវ​គ្នា​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ពួក​ផ្កាយ​ ​ដើរតាម​ផ្លូវត្រូវ​គ្នា​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ពួក​ផ្កាយ​ដើរខុស​ផ្លូវ​គ្នា​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ឧក្កាបាត​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​កំ​ដៅ​ក្នុង​ទិស​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ការ​កម្រើក​ផែនដី​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ផ្គរលាន់​ ​(​ឥតមាន​ភ្លៀង​)​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ ​និង​ផ្កាយ​រះ​ឡើង​ ​ឬ​អស្តង្គត​ទៅវិញ​ ​សៅហ្មង​ ​ឬ​ផូរផង់​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636809360327499895
ទៅកាន់ទំព័រ៖