ព្រះត្រៃបិដក ភាគ ១៤

អាសនៈ​មួយ​ទាប​ជាង​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះមានព្រះភាគ​ ​បាន​ទ្រង់​សំដែង​នូវ​អនុបុព្វីកថា​ ​ចំពោះ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ដែល​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​អនុបុព្វីកថា​នោះ​ ​តើ​ដូចម្តេច​ ​គឺ​ព្រះអង្គ​ប្រកាស​នូវ​ទានកថា១​ ​សីលកថា១​ ​សគ្គកថា១​ ​កាមាទីនវ​កថា​ ​ដ៏​លាមក​ ​អាក្រក់​សៅហ្មង១​ ​នេ​ក្ខម្មា​និ​សង្ស​កថា១​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ថា​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នីវរណធម៌​ ​មានចិត្ត​រីករាយ​ ​មានចិត្ត​ជ្រះថ្លា​ក្នុង​កាលណា​ ​ព្រះអង្គ​ក៏​ទ្រង់​ប្រកាស​ព្រះ​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ ​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខសច្ច១​ ​សមុទយសច្ច១​ ​និរោធ​សច្ច១​ ​មគ្គសច្ច១​ ​ដល់​បោក្ខរ​សា​តិ​ព្រាហ្មណ៍​នោះ​ ​ក្នុង​កាលនោះ​។​ ​សំពត់​ដ៏​ស្អាត​ ​ប្រាសចាក​ពណ៌ខ្មៅ​ ​គួរ​ទទួល​នូវ​គ្រឿង​ជ្រលក់​ដោយ​ល្អ​ ​យ៉ាងណាមិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​ក៏​កើតឡើង​ដល់​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​លើ​អាសនៈ​នោះ​ឯង​ថា​ ​ធម្មជាត​ណា​នីមួយ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636809459059027016
ទៅកាន់ទំព័រ៖