ព្រះត្រៃបិដក ភាគ ១៤

 [​១៧៧​]​ ​គ្រានោះ​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ឃើញ​អរិយសច្ច​ធម៌​ច្បាស់​ហើយ​ ​បាន​ដល់​អរិយសច្ច​ធម៌​ហើយ​ ​បានដឹង​ច្បាស់​អរិយសច្ច​ធម៌​ហើយ​ ​បាន​ចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិនបាច់​មាន​អ្នកដទៃ​ដឹកនាំ​ ​ក្នុង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ប្រកាស​ដោយ​អនេកបរិយាយ​នេះឯង​ ​ប្រៀប​ដូចជា​បុគ្គល​បើក​របស់​ដែល​ផ្កាប់​ឲ្យ​ផ្ងារ​ឡើង​ ​ឬដូច​គេ​បើក​បង្ហាញ​របស់​ដែលគេ​បិទបាំង​ទុក​ ​ឬដូច​ជា​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ភ្នែក​ ​(​ភ្លឺ​)​ ​នឹង​មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ព្រមទាំង​បុត្រ​ ​ភរិយា​ ​និង​បរិសទ្យ​ ​ព្រមទាំង​អាមាត្យ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​នូវ​ព្រះធម៌​ផង​ ​នូវ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាស​រណៈ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាស​រណៈ​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ជាដើម​រៀងទៅ​ ​ម្យ៉ាងទៀត​ ​(​បើ​)​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636809459380355394
ទៅកាន់ទំព័រ៖