ព្រះត្រៃបិដក ភាគ ១៤
ពួកព្រាហ្មណ៍ និងគហបតីអ្នកក្រុងចម្បា នាំគ្នាចេញពីក្រុងចម្បា ជាពួក ជាកង ដើរត្រសង ចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរានោះ។
[១៨០] សម័យនោះឯង សោណទណ្ឌព្រាហ្មណ៍ ចូលទៅកាន់ដំណេកក្នុងវេលាថ្ងៃ ក្នុងប្រាសាទជាន់ខាងលើ។ សោណទណ្ឌព្រាហ្មណ៍ បានឃើញពួកព្រាហ្មណ៍ គហបតីអ្នកក្រុងចម្បា ចេញអំពីក្រុងចម្បា ជាពួក ជាកង ដើរត្រសង ចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរា លុះឃើញហើយ ទើបហៅខត្តមហាមាត្យ
(១) មកសួរថា នែខត្តៈដ៏ចំរើន ដូចម្តេចហ្ន៎ ក៏បានជាពួកព្រាហ្មណ៍ គហបតីអ្នកក្រុងចម្បា ចេញអំពីក្រុងចម្បា ជាពួក ជាកង ដើរត្រសង ចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរា។ ខត្តមហាមាត្យឆ្លើយថា បពិត្រលោកដ៏ចំរើន ដ្បិតព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនអង្គៈ ព្រមដោយភិក្ខុសង្ឃច្រើន
(១) អដ្ឋកថាពន្យល់ថា អាមាត្យនេះ ជាអាមាត្យធំ អាចដោះសា អាថ៌ប្រស្នា ដែលសោណទណ្ឌព្រាហ្មណ៍សួរបាន។ ដីកាពន្យល់ថា បុរសណា ដែលជាអ្នកប្រាជ្ញ ក្នុងអាជ្ញារបស់ឥស្សរជនទាំងឡាយ មានស្តេចទ្រង់រាជ្យ និងស្តេចដែលមិនបានអភិសេកជាដើម ជាអ្នករក្សាអង្គនៃឥស្សរជនទាំងនោះ បុរសនោះ ហៅថា ខត្តៈ។ បុរសនោះ បើឥស្សរជន មានការប្រើឲ្យទៅទីណាៗ ចេះការពារទោស របស់ឥស្សរជនទាំងនោះ ក្នុងទីនោះៗ។ (ហៅខ្លីថា អាមាត្យទូលឆ្លង)
ID: 636809460863170207
ទៅកាន់ទំព័រ៖