ព្រះត្រៃបិដក ភាគ ១៤

 [​២៣​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​យ៉ាងនេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ទាយ​ថា​ ​(​ក្នុង​ឆ្នាំនេះ​)​ ​ភ្លៀង​ស្រួល​។​ ​នឹង​មាន​ភ្លៀង​ធ្លាក់​មិន​ស្រួល​។​ ​នឹង​មាន​បាយ​សម្បូណ៌​។​ ​នឹង​មាន​បាយ​ក្រ​។​ ​នឹង​មាន​សេចក្តី​ក្សេមក្សាន្ត​។​ ​នឹង​មាន​ភ័យ​។​ ​នឹង​មាន​រោគ​។​ ​នឹង​មិន​មាន​រោគ​។​ ​ការរាប់​ដោយដៃទទេ​ ​ការរាប់​ដោយ​វិធី​នព្វន្ត​ ​រាប់​បូក​(​១​)​ ​កាព្យឃ្លោង​ ​គម្ពីរ​លោកាយតៈ​(​២​)​ ​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
 [​២៤​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​យ៉ាងនេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ការរាប់​នោះ​ ​បើ​ស្ទាត់​ដល់​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​កាលបើ​ឃើញ​ដើមឈើ​ ​ក៏អាច​នឹង​ដឹង​ថា​ ​ឈើ​នេះ​មាន​ស្លឹក​ប៉ុណ្ណេះ​ប៉ុណ្ណោះ​បាន​។​ ​(​២​)​ ​គម្ពីរ​និយាយ​ថា​ ​លោក​នេះ​ ​អ្នកណា​សាង​ ​អ្នក​ឯណោះ​សាង​ ​បាន​ជា​ហៅថា​ ​ក្អែ​កស​ ​ព្រោះ​ឆ្អឹង​វា​ ​ស​ ​បាន​ជា​ហៅថា​ ​កុក​ក្រហម​ ​ព្រោះ​ឈាម​វា​ក្រហម​ ​ដូច្នេះ​ជាដើម​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636809360819218020
ទៅកាន់ទំព័រ៖