ព្រះត្រៃបិដក ភាគ ១៤

ប្រការ​មួយទៀត​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​ជា​អ្នកមានសីល​ធម៌​ ​មាន​សីលធម៌​ដ៏​ចំរើន​ ​ប្រកបដោយ​សីលធម៌​ដ៏​ចំរើន​ ​ប្រការ​មួយទៀត​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​មាន​វាចា​សុភាព​ ​មាន​ពាក្យពីរោះ​ក្បោះក្បាយ​ ​ប្រកបដោយ​សំដី​ជា​របស់​អ្នកក្រុង​ ​ជា​វាចា​ច្បាស់លាស់​ ​ប្រាសចាក​ទោស​ ​ជា​វា​ចា​អាច​ញុំាង​អ្នក​ស្តាប់​ឲ្យ​ចូលចិត្ត​សេចក្តី​បាន​ជាក់លាក់​ ​ប្រការ​មួយទៀត​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​ជា​អាចារ្យ​ ​ធំជាង​អាចារ្យ​របស់​ជន​ជាច្រើន​ ​បាន​បង្រៀន​មន្ត​មាណព៣០០នាក់​ ​មាណព​ជាច្រើន​ ​ដែល​មាន​សេចក្តី​ត្រូវការ​ដោយ​មន្ត​ ​មានប្រាថ្នា​នឹង​រៀន​មន្ត​ក្នុង​សំណាក់​នៃ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​ហើយ​នាំគ្នា​មក​អំពី​ទិស​ផ្សេង​ៗ​ ​អំពី​ជន​បទ​ផ្សេង​ៗ​ ​ប្រការ​មួយទៀត​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​ជា​មនុស្សចាស់​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​រស់នៅ​បាន​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ ​ក៏​ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ​ឯ​ព្រះសមណគោតម​ ​នៅក្មេង​ផង​ ​ទើបនឹង​បួស​ថ្មី​ៗ​ផង​ ​ប្រការ​មួយទៀត​ ​សោ​ណ​ទណ្ឌ​ ​ជា​មនុស្ស​ ​ដែល​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ប្រការ​មួយទៀត​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​ជា​មនុស្ស​ដែល​បោក្ខរ​សា​តិ​ព្រាហ្មណ៍​បាន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636809462542016231
ទៅកាន់ទំព័រ៖